• 2020-04-16 03:10:15
  • ជីវិតតារា

ស្ងាត់ៗ ព្រាប សុវត្ថិ បើកហាងបុកល្ហុងមួយយប់មិញ!

  • 2020-04-16 03:10:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ជួរ​មុខ​ប្រចាំ​ផលិតកម្ម​រស្មី ហង្ស មាស លោក ព្រាប សុវត្ថិ បាន​បើក​ហាង​បុក​ល្ហុង​មួយ​នៅ​គេហដ្ឋាន​របស់​លោក​ផ្ទាល់ ស្ថិតនៅ​សង្កាត់​គោកឃ្លាង ខណ្ឌ​សែនសុខ កាល​ពី​ល្ងាច​មិញ​នេះ។

លោក ព្រាប សុវត្ថិ និយាយ​នៅ​ក្នុង​វីដេអូ​ឡាយ​មួយ​ថា រសជាតិ​បុក​ល្ហុង​នៅ​ផ្ទះ​របស់​លោក​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​ពី​បងប្អូន​នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​បើក​ភ្លាម​ៗ​ដូច្នេះ​ធ្វើ​ឲ្យ​មាន​ការ​យឺតយ៉ាវ​បន្តិច​ខាង​ដឹក​ជញ្ជូន ដោយ​សារ​មាន​អ្នក​កុម្ម៉ង់​ច្រើន ហើយ​មធ្យោបាយ​មាន​តិច​មិន​ទាន់​បាន​ព្រាង​ទុក។

លោក​ក៏​បានសូម​អភ័យ​ទោស​ចំពោះ​ការ​យឺតយ៉ាវ​បន្ដិច​បន្ដួច​ខាង​ដឹក​ជញ្ជូន ហើយ​សង្ឃឹម​ថា​បងប្អូន​នៅ​បន្ត​គាំទ្រ​បុក​ល្ហុង​របស់​លោក។

តោះ...! ប្រិយមិត្ត​ចូល​ទស្សនា​ហាង​បុក​ល្ហុង​ទើប​បើក​ថ្មី​របស់​លោក ព្រាប សុវត្ថិ ទាំង​អស់​គ្នា មុននឹងទៅភ្លក់រស់ជាតិផ្ទាល់នៅហាងផ្ទាល់៖

ហាង​បុក​ល្ហុង​ព្រាប សុវត្ថិ ដែល​បើក​នៅ​ក្នុង​គេហដ្ឋាន​របស់​លោក​ផ្ទាល់​នេះ មាន​ទេសភាព​ស្អាត សម្បូរ​ដើម​ឈើ​ម្លប់​ត្រជាក់​ត្រឈៃ មាន​សួន​ផ្កា អាង​ចិញ្ចឹម​ត្រី និង​មានកញ្ចុះអង្គុយលេង​នៅ​លើ​ស្រះ​ទឹក​ទៀត​ផង៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់