- 2018-08-08 03:05:39
- ស្ទីលតារា
មកដឹង ស៊េរីរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ របស់សាច់ញាតិតារាចម្រៀង ព្រាប សុវត្ថិ
- 2018-08-08 03:05:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹង ស៊េរីរថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារ របស់សាច់ញាតិតារាចម្រៀង ព្រាប សុវត្ថិ
ចន្លោះមិនឃើញ
កំពូលតារាចម្រៀង ព្រាប សុវត្ថិ បានធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីគម្រោងនៃការចូលហ៊ុន៥លាន ដុល្លារ រួមគ្នាជាមួយឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើវិស័យដីធ្លី។
ទន្ទឹមនឹងនោះ គេឃើញថា សាច់ញាតិរបស់លោក ក៏បានប្រើប្រាស់រថយន្តសេរ៊ីទំនើបតម្លៃរាប់ម៉ឺនដុល្លារផងដែរ ស្របពេលដែលមុខជំនួញលោកកាន់តែកាក់កប ព្រមទាំងការងារសិល្បៈកាន់តែលេចធ្លោ ពោលគឺនៅតែឈរជើង ជាកំពូលតារាចម្រៀងឈានមុនគេក្នុងប្រទេស។
សុវត្ថិ មុន្នីវណ្ណ
កូនប្រុសច្បងរូបនេះ បានប្រើប្រាស់រថយន្តសេរ៊ីទំនើបថ្មី ម៉ាក Mercedes c63 AMG ពណ៌ស មានតម្លៃជាង១០ម៉ឺនដុល្លារ។ រថយន្តថ្មីនេះ សុវត្ថិ មុន្នីវណ្ណ បានផុសនៅលើបណ្ដាញសង្គម ដោយសរសេរថា "Say hello to my new Mercedes c63 AMG ។ ធ្វើឲ្យអ្នកគាំទ្រស្រលាំងកាំងដោយមិននឹកស្មានថា កំលោះសង្ហារូបនេះ ប្រើប្រាស់រថយន្តទំនើបតម្លៃរាប់ម៉ឺនដុល្លារទាំងវ័យក្មេង។
សុវត្ថិ មុន្នីនាគ
កូនប្រុសកណ្ដាលរូបនេះ ប្រើប្រាស់រថយន្តសេរ៊ី Smart For Two ពណ៌ខ្មៅទំនើប គួរឲ្យទាក់ទាញ។ នៅលើបណ្ដាញសង្គមរបស់ សុវត្ថិ មុន្នីនាគ បានសរសេរដោយភ្ជាប់ជាមួយរូបភាពរថយន្តទំនើបនេះ ថា " Take You”។ អ្នកគាំទ្ររបស់តារាចម្រៀងមានស្នាមញញឹមស្រស់រូបនេះ ពោលសរសើរពីភាពស្រស់ស្អាតរបស់រថយន្តនេះ និងមិត្តភិក្កិមួយចំនួន និយាយថា គេថែមទាំងបានឃើញតារារូបនេះ ជិះឡាននេះទៅសាលាទៀតផង។
សុវត្ថិ សិរីវុឌ្ឍ
បងៗរបស់គេ សុទ្ធតែមានរថយន្តប្រើប្រាស់ផ្ទាល់ខ្លួនអស់ហើយ ដូច្នេះកូនប្រុសពៅ លោក ព្រាប សុវត្ថិ ម្នាក់នេះ ក៏បានបង្ហាញពីរថយន្តតម្លៃរាប់ម៉ឺនដុល្លាររបស់ខ្លួនលើបណ្ដាញសង្គម មិនឲ្យចាញ់បងៗរបស់គេដែរ។ កាលពីថ្មីៗ នេះ សុវត្ថិ សិរីវុឌ្ឍ បានបង្ហោះរូបរថយន្តពណ៌ស ម៉ាក Mazda ដោយសរសេរថា " Hey hey my lovely car” ធ្វើឲ្យអ្នកគាំទ្រ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ម្ដាយបង្កើត លោក ព្រាប សុវត្ថិ
កាលពីថ្មីៗនេះ ម្ចាស់បទ" ខ្លុយស្នេហ៍ត្នោតទេរ" បានធ្វើឲ្យម្ដាយបង្កើតរបស់ខ្លួនសប្បាយចិត្តយ៉ាងខ្លាំង ដោយលោកបានទិញរថយន្តសេរ៊ី Ford Ranger Wildtrak 2018 តម្លៃជាង ៥ ម៉ឺនដុល្លារ សម្រាប់ជាកាដូដល់អ្នកម្តាយជាទីស្រលាញ់របស់ខ្លួន។ អ្នកស្រីបានសរសេរថា "អរគុណណាស់កូនសម្លាញ់ សម្រាប់កាដូដ៏ភ្ញាក់ផ្អើលមួយនេះ"។

** បើនិយាយពី លោក ព្រាប សុវត្ថិ វិញ ត្រូវបានគេដឹងថា លោកប្រើប្រាស់រថយន្តក្នុងតម្លៃថ្លៃៗរាប់ម៉ឺនដុល្លារ ។ មួយគ្រឿងគឺ Range Rover Sport F-150 XLT ពណ៌ខ្មៅ ព្រមទាំងរថយន្តពណ៌ស Ford E-350 និងពណ៍ខ្មៅមួយគ្រឿងទៀត ដែលលោកទុក ប្រើប្រាស់សម្រាប់ដឹកក្រុមការងារ ពេលទៅបំពេញការងារនៅតាមបណ្ដាខេត្ត៕