/CS-02/CS-1/6661b7f457452_1717680060_medium.jpg)
- ព្រហស្បតិ៍, 6 មិថុនា 2024 13:29
- ស្ទីលតារា
ឧកញ៉ា ចិន សំណាង ចាប់ដៃជាមួយ ម៉ែន និមលរ័ត្ន បង្កើត Miss Cambodia 2024
- ព្រហស្បតិ៍, 6 មិថុនា 2024 13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឧកញ៉ា ចិន សំណាង ចាប់ដៃជាមួយ ម៉ែន និមលរ័ត្ន បង្កើត Miss Cambodia 2024
ផ្អែកតាមសន្និសីទសារព័ត៌មាន កាលពីរសៀលថ្ងៃទី៦ មិថុនា ឆ្នាំ២០២៤ លោកឧកញ៉ា ចិន សំណាង ថៅកែហាងពេជ្រ CSNJ បានប្រកាសធ្វើជាស្ពុនស័រធំ និងជាដៃគូតែមួយជាមួយ លោក ម៉ែន និមលរ័ត្ន ដែលជានាយក CIM ដើម្បីរៀបចំការប្រកួត Miss Cambodia 2024 តែម្ដង ដើម្បីជម្រើសយកបេក្ខនារីមួយរូប តំណាងកម្ពុជា ឲ្យចេញប្រកួតនៅក្នុងប្រទេសជប៉ុនខាងមុខ។
លោកឧកញ្ញា ចិន សំណាង ក៏បានសម្រេចច្នៃមកុដជាទម្រង់ប្រាសាទព្រះវិហារ អមដោយត្បូងរតនៈគីរី សម្រាប់អ្នកឈ្នះ ដោយអ្នកឈ្នះតំណាងកម្ពុជា នឹងទទួលបានរថយន្តមួយគ្រឿងតម្លៃ ១៥០០០ដុល្លារ(បើមានរថយន្តហើយ យកជាលុយក៏បាន) ផងដែរ ក្រៅពីទទួលបានមកុដ និង ខ្សែកពេជ្ររំលេចត្បូងរតនៈគីរី ដែលធ្វើឲ្យបេក្ខនារីអ្នកឈ្នះ កាន់តែស្អាត និងមានមុខមាត់។
ក្នុងនោះលោកក៏ផ្គត់ផ្គង់សំបុត្រយន្តជាប្រភេទ First Class និង ការចំណាយផ្សេងៗ មិនឲ្យបេក្ខនារីពិបាក ក្នុងពេលចេញប្រកួតនៅក្រៅប្រទេសឡើយ៕
ជិន សុភ័ក្ដ្រ