• 2024-01-12 08:45:51
  • ស្ទីលតារា

ការដាក់លក់ជាផ្លូវការនៃខូឡិកហ្សិន «BudxJP» ក្នុងយុទ្ធនាការថ្មី «ជំហានមួយនេះ សម្រាប់អ្នកដែលហ៊ានដើរ»

  • 2024-01-12 08:45:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្វីដែលអ្នកទាំងអស់គ្នាបានទន្ទឹងរង់ចាំពេលនេះបានមកដល់ហើយនូវការដាក់លក់ជាផ្លូវការនៃខូឡិកហ្សិន «BudxJP» ដែលត្រូវបានច្នៃឡើងយ៉ាងមានភាពច្នៃប្រតិដ្ឋពីអ្នករចនាម៉ូដវ័យក្មេង គឺលោក អេង ជុំបញ្ញា សហការជាមួយក្រុមហ៊ុនស្រាបៀរ Budweiser

ខូឡិកហ្សិន «BudxJP» នេះត្រូវបានបង្កើតឡើងក្នុងយុទ្ធនាការថ្មីគឺ «ជំហានមួយនេះ សម្រាប់អ្នកដែលហ៊ានដើរ» ឬជាភាសាអង់គ្លេស «The Step Is Yours To Take» ដែលជាម៉ូដសម្លៀកបំពាក់បែប Streetwear ផ្តល់នូវភាពងាយស្រួល ភាពជឿជាក់ និងមានទំនុកចិត្តគ្រប់ជំហាន ក៏ដូចជាសម្រាប់អ្នកដែលពេញនិយមការស្លៀកពាក់បែបយុវវ័យ និងទាន់សម័យ។

កាន់តែពិសេសជាមួយនឹងទូតសុឆន្ទៈរបស់ស្រាបៀរ Budweiser ទាំង រូបរួមមាន តារាចម្រៀង Tena, កញ្ញា Mina, លោក Eng Chumpanha, លោក Ly Seng, និងលោក Mith SoyBad ក៏បានត្រៀមរួចរាល់ជាស្រេចក្នុងការចូលរួមក្នុងយុទ្ធនាការដ៏អស្ចារ្យនេះផងដែរ។

កុំរង់ចាំឱ្យអស់ពាក្យសង្ស័យ និងភាពភ័យខ្លាច ទើបចាប់ផ្ដើមបោះជំហានទៅមុខ។ អ្នកត្រូវតែហ៊ានបញ្ចប់វាដោយភាពក្លាហាន ហើយហ៊ានដើរទៅមុខ ឈោងចាប់ក្ដីស្រមៃរបស់អ្នក។ អត្ថន័យនៃពាក្យ “ជោគជ័យ” គឺស្ថិតនៅលើអ្នកជាអ្នកកំណត់ខ្លួនឯងផ្ទាល់។

បន្តធ្វើអ្វីដែលអ្នកស្រឡាញ់ បន្តបង្កើតក្ដីស្រមៃរបស់អ្នក ហើយឆ្ពោះទៅមុខជានិច្ច បើទោះជាវាពិបាកនៅពេលដំបូងក្តី។ Budweiser ជឿជាក់លើអ្នក ពីព្រោះអ្នកបានបង្ហាញឱ្យយើងគ្រប់គ្នាឃើញថា អ្នកមិនបានបោះបង់ក្តីស្រមៃរបស់អ្នកចោលឡើយ។ ជឿជាក់ថាអ្នកអាចធ្វើបាន ព្រោះជោគជ័យគឺជាជំហានមួយសម្រាប់អ្នកដែលហ៊ានដើរ! The Step Is Yours To Take!

ខូឡិកហ្សិនដ៏ទាន់សម័យបែបយុវវ័យ «BudxJP» នេះ លោកអ្នកអាចបញ្ជាទិញទុកមុន(Pre Order)បានតាមរយៈតំណភ្ជាប់ https://jointprojects.xyz/៕​

រូបភាពពី Souvrin

មតិយោបល់
អត្ថបទពេញនិយម