- 2019-01-28 03:40:00
- ព័ត៌មាន
កម្មវិធីប្រគំតន្ត្រីសប្បុរសធម៌សំខាន់មួយ ទើបធ្វើការសម្ពោធចាប់ផ្ដើមម្សិលមិញនេះ
- 2019-01-28 03:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្មវិធីប្រគំតន្ត្រីសប្បុរសធម៌សំខាន់មួយ ទើបធ្វើការសម្ពោធចាប់ផ្ដើមម្សិលមិញនេះ
ចន្លោះមិនឃើញ
កាលពីថ្ងៃអាទិត្យទី២៨ ម្សិលមិញនេះក្រុមសប្បុរសធម៌មួយក្រុមហៅថា "ខ្ញុំស្រលាញ់កម្ពុជា" ឬ "IloveCambodia” ទើបតែធ្វើសន្និសីទកាសែតដើម្បីរៀបចំកម្មវិធីប្រគំតន្ត្រីសប្បុរសធម៌មួយគ្រោងនឹងចាប់ប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ខែកុម្ភៈខាងមុខនេះ។
បើតាមលោក ទេពតា ប្រសិទ្ធពរ ជាស្ថាបនិកក្រុមនិងនាយកប្រតិបត្តិក្រុមការងារ I Love Cambodia បានប្រាប់ Sabay ថាគោលបំណងធំបំផុតនៃកម្មវិធីនេះគឺដើម្បីស្វែងរកថវិកាដើម្បីជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា និងកុមារកម្ពុជា ដោយទទួលបានការឧបត្ថម្ភពីសំណាក់ដៃគូសហការផ្សេងៗ ក៏ដូចជាផ្សារទំនើបអ៊ីអនសែនសុខដែលនឹងផ្ដល់ទីតាំងសម្រាប់កម្មវិធី។ ចំណូលទាំងស្រុងដែលទទួលបានពីកម្មវិធីនេះ នឹងយកទៅបរិច្ចាគទាំងស្រុងតែម្ដង។ កម្មវិធីនេះដែរនឹងមានការចូលរួមពីសំណាក់តារាចម្រៀង Original Song និងការសម្ដែងឈុតឆាកប្លែកៗផ្សេងៗទៀតដាក់បញ្ចូល ដោយសំបុត្របរិច្ចាគសម្រាប់ចូលរួមកម្មវិធីគឺមានតម្លៃតែ ២០,០០០រៀលតែប៉ុណ្ណោះ ដែលនឹងមានដាក់លក់នៅថ្ងៃសម្ដែងតែម្ដងនៅផ្សារទំនើបអ៊ីអនសែនសុខ។
ក្នុងឱកាសកម្មវិធីសន្និសីទកាសែតនោះដែរ ក៏មានចូលរួមពីសំណាកតារាចម្រៀងនិងសម្ដែង ម៉ាដូណា ដោយលោកបានបញ្ជាក់ថា លោកនិងសិល្បករនិងសិល្បការិនីដទៃទៀតនឹងមានការសម្ដែងពិសេសៗ ធ្វើឲ្យមានការទាក់ទាញនិងសប្បាយរីករាយដើម្បីឲ្យកម្មវិធីនេះកាន់តែមានភាពសប្បាយរីករាយនិងភ្ជាប់ជាមួយអនុស្សាវរីយ៍ថ្មីៗ។ កម្មវិធី តន្ដ្រីបេសកម្មស្នាមញញឹមនៃក្ដីស្រលាញ់ដើម្បីជួយដល់កុមារកម្ពុជានិងមន្ទីរពេទ្យគន្ធបុប្ផា និងប្រារព្ធធ្វើឡើងនៅថ្ងៃទី១០ខែកុម្ភៈ ខាងមុខនេះ ដូច្នេះកុំភ្លេចចូលរួមឲ្យបានកុះករ ដើម្បីជាចំណែកចូលរួមដល់កម្មវិធីសប្បុរសធម៌ និងលើកទឹកចិត្តដល់សិល្បករនិងសិល្បការនីស្ម័គ្រចិត្តទាំងអស់៕
