• 2024-05-11 23:00:00
  • ព័ត៌មាន

ការពិត ៨ យ៉ាងរបស់សមាជិកBABYMONSTER កូនពៅ YG

  • 2024-05-11 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BabyMonster គឺជាក្រុមចម្រៀងកូនពៅរបស់ YG ដែលមានសមាជិក ៧ នាក់ និង​ចេញមុខជាផ្លូវការរួមគ្នា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២៤។

សន្ទុះនៃការគាំទ្ររបស់ពួកគេដែលទទួលបានពី Fan ទូទាំងពិភពលោកពិតជាមិនមែនជារឿងលេងសើចឡើយ។ ស្ថិតក្នុងរយៈពេល​ដ៏ខ្លីនៃការបង្ហាញ​មុខ ប៉ុន្តែពួកគេសាងភាពល្បីល្បាញបាន​យ៉ាងច្រើន ដែលក្លាយជារឿងអស្ចារ្យសម្រាប់តារាជំនាន់ថ្មី K-Pop

ជាការស្វែងយល់បន្ថែម សូមមកដឹងពីរឿងពិតមួយចំនួនចេញពីសមាជិកទាំង ៧ របស់ BABYMONSTER ចង់ដឹងថាតើអ្នកស្គាល់ពួកគេច្រើនកម្រិតណា?

១. BABYMONSTER មានសមាជិកចំនួនប្រាំពីរ ដែល​មាន​ទេពកោសល្យ​ចម្រុះ​មក​ពី​ប្រទេស​ផ្សេងៗគ្នា**

តួយ៉ាងដូច Haram, Ahyeon, និង Rora ជាជនជាតិកូរ៉េខាងត្បូង Asa និង Ruka ជាជនជាតិជប៉ុន ស្របពេល Pharita និង Chiquita ដែល​មក​ពី​ប្រទេស​ថៃ។

នៅថ្ងៃពុធ ទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៣ ផលិតកម្ម YG បានប្រកាសថា BABYMONSTER នឹងបង្ហាញខ្លួនជាក្រុមនារីដែលមានសមាជិក ៦ នាក់ដោយអវត្តមាន Ahyeon។ ប្រភព​ពី​ក្រុមហ៊ុន​បាន​បញ្ជាក់​ថា​៖ «​បន្ទាប់​ពី​ការ​ពិភាក្សា​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ក៏ឈានដល់ការសម្រេច​ថា Ahyeon ត្រូវផ្តោត​លើ​ការ​សម្រាកសិន ​ដោយសារ​ហេតុផល​សុខភាពមិនអំណោយផល»។

ទោះយ៉ាងណាក៏ដោយ នៅថ្ងៃព្រហស្បតិ៍ ទី ២៤ ខែមករា ឆ្នាំ ២០២៤ YG បានចេញវីដេអូ "សេចក្តីប្រកាសគួរឱ្យភ្ញាក់ផ្អើល"។ លោក Yang Hyun Suk ផ្ទាល់បានបង្ហើបថា Ahyeon នឹងចូលរួមជាមួយ BABYMONSTER ជាថ្មី ក្រោយសម្រាកថែសុខភាពមាំទាំពេញលេញ។

២. Ruka ចូលរាំតាំងពីនាងអាយុ ៦ ឆ្នាំ

កើត​នៅ​ប្រទេស​ជប៉ុន​ជាមួយឈ្មោះ ​ជា Kawai Ruka កាលពីឆ្នាំ ២០០២។ ជាមួយនឹង​អាយុ​ ២២ ឆ្នាំ​ធ្វើឲ្យនាង ក្លាយជា​សមាជិក​ច្បង​របស់ BABYMONSTER។ នាង​ចូលក្នុងពិភព​រាំ​តាំង​ពី​នាង​មាន​អាយុ​ប្រាំមួយ​ឆ្នាំ ហើយ​ក៏​ជា​សមាជិក​នៃ​ក្រុម​ចម្រៀង​ស្រី​ជប៉ុន Shibu3 Project ដែល​មាន​សមាជិក ៧៣ នាក់។

៣. Pharita យក Lisa (BLACKPINK) ជាគំរូ

Pharita គឺជាអ្នកគាំទ្រផ្កាប់មុខរបស់ BLACKPINK។ សមាជិកវ័យ ១៩ នេះ បានចូលប្រកួត Audition ដោយយកបទ "How You Like That" មកសម្ដែង ហើយនាងបានយក Lisa ជា Idol គំរូកំពូលក្នុងចិត្តរហូតមក។ Parita អាចលេងហ្គីតា ហើយចូលចិត្តទៅលេងសួនសត្វពេញមួយថ្ងៃ ប៉ុន្តែបែរជាមិនចូលចិត្តឆ្នេរសមុទ្រ និងខ្សាច់ទេ ដោយសារនាង​មានអារម្មណ៍ថា វាធ្វើឲ្យនាងកខ្វក់។ នាងក៏បានសារភាពថាជាអ្នកគាំទ្រគំនូរជីវចល។

៤. ម្តាយរបស់ Asa គឺជាអ្នកគាំទ្រ Block B

សមាជិកជនជាតិជប៉ុនអាយុ ១៨ ឆ្នាំ Asa បានបង្ហាញជំនាញរ៉េបរបស់នាងដោយការសម្តែង "Look Alive" ដោយ BlocBoy JB និង Drake នៅពេលដែលនាងត្រូវបានណែនាំតាមរយៈវីដេអូសម្តែងកាលពីថ្ងៃទី ២៥ ខែមករា។ ការពិតគួរឱ្យចាប់អារម្មណ៍ពីនាង៖ នាងធ្លាប់ចូលសម្តែងក្នុងវង់តន្ត្រីល្ខោនកាលនៅក្មេង។ ដោយសារជាមនុស្សឆ្ងល់ច្រើន ដូច្នេះ​ទើប​នាង​អាចរៀននិងយល់ច្រើនពីរបស់គ្រប់យ៉ាងជុំវិញខ្លួនលឿនជាងអ្នកណាទាំងអស់។

៥. Rami ធ្លាប់ជាតារាម៉ូដែល

Ramiដែលមានអាយុ **១៧ ឆ្នាំគឺជាសមាជិកដំបូងគេដែលត្រូវបានណែនាំតាមរយៈវីដេអូសម្តែងដែលបានចេញនៅថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៣។ នាងបានធ្វើឲ្យអ្នកនិយមលេងអ៊ីនធឺណេតមានភាពប៉ិនប្រសប់ក្នុងការបញ្ចេញសំឡេងរបស់នាងពេលកំពុងច្រៀងគម្របបទ "Let Me Love You" របស់ Mario។ មុនពេលចូលរួមជាមួយ YG ក្នុងឆ្នាំ ២០១៧ Haram គឺជាតារាម៉ូដែលកុមារ និងបានសម្ដែងក្នុងស្ប៉តពាណិជ្ជកម្ម។ នាង​មាន​ប្អូន​ប្រុស​ម្នាក់ ហើយ​បានប្រាប់គេ ​ថា​ខ្លួន​នាង​មានសមត្ថភាពពិសេសផ្នែកកីឡា និង​ចូលចិត្តការ​ផ្សងព្រេង ក៏ដូចជាសាកល្បងអ្វីថ្មី។

៦. Ahyeon ស្ទាត់ជំនាញខាងផ្នែកភាសាអង់គ្លេស និងចិន

តារាចម្រៀង រ៉េប និងអ្នករាំ Ahyeon បានឆ្លងកាត់ការប្រឡងនៅ JYP និង Banana Culture មុនពេលចូលរួម YG ក្នុងនាមជា Trainee ក្នុងឆ្នាំ ២០១៨។ ស្ថិតក្នុងអាយុ ១៧ឆ្នាំ នាងចេះភាសាអង់គ្លេស និងចិនយ៉ាងស្ទាត់ជំនាញ។ អ្នក​គាំទ្រ​ពិតជាពេញចិត្តបំផុត ដោយមាននាង​ជាសមាជិក Center​ ប្រចាំក្រុម ផ្អែកលើភាពលេចធ្លោ និងជំនាញគ្រប់មុខរបស់នាងមិនថា សមត្ថភាពច្រៀង រ៉េប រាំ និងសម្រស់។ នាងជាមនុស្សដែលមានការគិតវិជ្ជមានទៅលើអ្វីគ្រប់យ៉ាង ហេតុនេះទើបនាងអាចរស់នៅជាមួយនឹងជីវិតដ៏រីករាយ និងមាន​តែមនុស្សស្រឡាញ់ចូលចិត្តជុំវិញ។

៧. Rora និងអត្ថន័យពីក្រោយឈ្មោះនេះ

សមាជិកអាយុ ១៦ ឆ្នាំនេះ មានទេពកោសល្យដ៏ទាក់ទាញ ដែលចាប់ចិត្ត YG យ៉ាងឆាប់រហ័ស ហើយនាងត្រូវបានទទួលយកជាTrainee បន្ទាប់ពីត្រូវបានអញ្ជើញឱ្យចូល Audition ក្នុងឆ្នាំ ២០១៨។ Yang Hyun Suk បានដាក់ឈ្មោះឱ្យនាងនៅលើឆាកថា "Rora" ដែលត្រូវបានបំផុសគំនិតដោយពាក្យ "Aurora" ដោយសារតែលោកគិតថា នាងអាចនឹងមានភ្លឺ ហើយកាន់តែភ្លឺប្រសិនបើភាពស្រស់ស្អាតនៅក្នុងខ្លួននាង ត្រូវបានអភិវឌ្ឍបន្ថែមទៀត។ ក្រៅ​ពី​ច្រៀង​និង​រាំ Rora ក៏​ពូកែ​លេង​ព្យាណូ​ដែរ។

៨. Maknae Chiquita ទើបតែអាយុ ១៥ ឆ្នាំ

Chiquita សមាជិកក្មេងជាងគេរបស់ BABYMONSTER គឺជាផ្នែកមួយនៃក្រុម Cover មួយ ដែលមានឈ្មោះថា RedRose មុនពេលនាងចូលរួម YG ក្នុងខែមីនា ឆ្នាំ ២០២១។ រយៈពេលហ្វឹកហាត់របស់នាងគឺខ្លីបំផុត (២១ ខែប៉ុណ្ណោះ!) បើប្រៀបធៀបទៅនឹងសមាជិកផ្សេងទៀត។ នាង​និយាយ​ភាសា​ថៃ និង​អង់គ្លេស ហើយបច្ចុប្បន្ននាងក៏កំពុងខិតខំសិក្សាភាសាកូរ៉េបន្ថែមឲ្យកាន់តែស្ទាត់ដែរ។ Chiquita ជាសមាជិកទី ៣ ដែលត្រូវបាន​បង្ហាញមុខជាសមាជិក BABYMONSTER។ ចំណែកអ្នកដែលស្ថិតនៅពីក្រោយការជម្រុញចិត្តឲ្យនាងកាន់តែស៊ូនោះគឺរៀមច្បង Lisa ក្រុម BLACKPINK

អត្ថបទ៖ ធារី

មតិយោបល់
អត្ថបទពេញនិយម