• 2021-09-06 03:55:08
  • ព័ត៌មាន

Jun Jihyun ក្លាយជាតារាកូរ៉េមានតម្លៃខ្លួនខ្ពស់ខ្លាំង ដល់រាប់ពាន់លានវ៉ុន

  • 2021-09-06 03:55:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍មក​ថ្មីៗនេះ​ថា​ Jun Ji Hyun ពេល​នេះ​គឺជា​តារា​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់ជាងគេបង្អស់នៅប្រទេស​កូរ៉េខាងត្បូង។ ទោះ​ជា​វា​គ្មាន​អហ្វី​ត្រូវ​ភ្ញាក់​ផ្អើល​នឹង​រឿងបែប​នេះ​ ប៉ុន្តែ​យ៉ាង​ណា​ពេល​បាន​ដឹង​ពីតម្លៃ​នោះ​ហើយ គ្រប់គ្នា​ពិតជា​ស្មាន​មិនដល់ឡើយ។

នៅ​ថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០២១ កម្មវិធី​ព័ត៌មាន​កម្សាន្ត Entertainment Live បាន​រាយការណ៍ថា​ Ji Hyun ពេល​នេះ​បាន​ក្លាយជា​កំពូល​តារា​ដែល​មាន​ទទួល​បាន​តម្លៃ​ខ្លួនខ្ពស់​បំផុត។ ប្រភព​បាន​ឲ្យដឹង​ថា នាង​អាច​រក​បាន​ ជិត១លានវ៉ុនឯណោះ​ក្នុងមួយភាគ ពេល​ថតរឿង «My Love From The Star»

បើយោងតាម Entertainment Live តម្លៃ​ខ្លួន​នាង​ហក់ឡើង​ខ្លាំង​ចាប់ពីពេល​នោះ​មក រហូត​ពេលនេះឡើងដល់កម្រិត ១៧ពាន់លានវ៉ុន (ខ្ទង់ ១៤,៦លានដុល្លារ) សម្រាប់វត្តមាន​សម្ដែង។ ទោះជាយ៉ាង​ណា មិនមាន​ការ​បញ្ជាក់ថា​តម្លៃនេះ សម្រាប់ ១រឿងពេញ ឬ ១ភាគទេ ប៉ុន្តែ​ចំនួន​នេះ​ បានធ្វើឲ្យនាង​ក្លាយជា​តារា​ស្រី​ដែល​មាន​ជាងគេបាត់ទៅហើយប្រចាំរង្វង់សិល្បៈ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់