• អង្គារ, 7 កញ្ញា 2021 02:01
  • ព័ត៌មាន

សុទ្ធ​ជើង​ខ្លាំង​ហើយ ស្រី​ស្អាតទាំង​៤រូប​នេះ ម្នាក់​ៗ ក្ដោបតំណែងតួឯកមិនក្រោម៥រឿង​ទេ!

  • អង្គារ, 7 កញ្ញា 2021 02:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងស្រីឆ្នើមកម្ពុជា៤ដួង គឺស្រីស្អាតថ្ពាល់ខួច ស៊ីន ប៊ិន, កញ្ញាខ្ពស់ស្រឡះ រចនា រ៉ាវ៉ាឌី , កញ្ញា ដូង ម៉ានិច , នឹងកញ្ញា រឿន ណាត សុទ្ធសឹងតែជាកំពូលតារាសម្ដែងពោរពេញទៅដោយសមត្ថភាពខ្ពស់ ធ្វើឱ្យទស្សនិកជន ស្រលាញ់ពេញចិត្តមិនតិចនាក់ទេ។

យ៉ាងណាមិញផ្អែកលើទេពកោសល្យរបស់តារាស្រីទាំងនេះ ត្រូវបានផលិតករជ្រើសឱ្យដើរតួឯកមិន ក្រោម ៥រឿងនោះទេ ពោលគឺអ្នកទាំង៤ អាចហក់ក្ដោមក្ដាប់ទាំងប្រជាប្រិយភាព ជាមួយឱកាសជា តួអង្គឯកជាច្រើនផងដែរ។

ចង់ដឹងថាលំដាប់តារាស្រីទាំង៤ដួងធ្លាប់ក្ដោមក្ដាប់តំណែងឯកក្នុងរឿងអ្វីខ្លះមើលខាងក្រោមនេះ៖

១. តារាសម្ដែង ស៊ីន យូប៊ីន៖ និយយអំពីតារាស្រីរូបនេះវាស្ទើរក្លាយទៅជារឿងធម្មតាទៅហើយសម្រាប់ នាងដែលតែងតែក្ដោមក្ដាប់តួឯកក្នុងរឿងភាគច្រើនហូរហែ ដូចជារឿង”បំណុលម្ដាយ” រឿង“ខ្មោះបេះដូង” រឿង“ម្ដាយក្មេងរើសកូនប្រសា” រឿង “ អ្នកគ្រូពេទ្យខ្ញុំ” រឿង”អាថ៌កំបាំងស្រីសូរ៍” លើសពីនេះក្រៅពីអាច ឈរជាតួឯកស្រីយ៉ាងច្រើនកន្លងមក យូប៊ីន ថែមអាចឆក់យកទីផ្សារនៅ ក្រៅប្រទេសផងទៀតសោក កញ្ញាធ្លាប់ចេញទៅសម្ដែងរឿងនៅក្នុងប្រទេសថៃ។

២.តារាសម្ដែង រចនា រ៉ាវ៉ាឌី៖ បច្ចុប្បន្នតារាស្រីរូបនេះហុងស៊ុយខ្ពស់ណាស់ នាងក្ដាប់ជាប់រឿងភាគជា រឿន ហើយក្នុងនោះនាងដើរតួឯងតែម្ដងក្នុងរឿង” រត់តាមគ្នា” រឿង”ស្រីប្ដីខ្ញុំ” រឿង” អ្នកឈ្នះ” រឿង”កុងត្រាស្នេហ៍” និងរឿង”ប្រពន្ធបងមិនល្អមែនទេ”។

៣.តារាសម្ដែង ដួង ម៉ានិច៖ កញ្ញារាងមួយក្ដាប់រូបនេះសម្ដែងបានស្ទើគ្រប់ទម្រង់ អាចនិយាយបាន ថារាល់រឿងភាគខ្មែរតែងតែលេចមុខនាង។ ហើយបើនិយាយពី តំណែងតួឯកវិញ ម៉ានិច ក្ដោបបាន ច្រើនរឿងផងដែរដូចជារឿង” អន្ទាក់កម្មស្នេហ៍” រឿង”ភ្លើង” រឿង”ព្រាននារីកែខ្លួន” រឿង”កូនប្រសារ អ្នកមាន” នឹងរឿង”អ្នកម៉ាក់គ្មានកូន”។

៤.តារាសម្ដែង និងតារាម៉ូដែលកញ្ញា រឿន ណាត៖ ក្រៅពីអាជីពជាតារាម៉ូដែល រឿន ណាត សម្រុកលើ ការងារថតខ្សែភាបយន្ដច្រើនគួរសម ដែលកន្លងមកនាងសម្ដែងក្នុងរឿងភាគជាច្រើន ហើយក្នុងនោះ នាងក៏មាន តំណែងជាតួឯកផងដែរដូចជារឿង”ម្ដាយ២” រឿង”សង្សារចាស់” រឿង”រឹងមាំ” រឿង “ផ្កាព្រៃ”៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទថ្មី