- 2021-09-07 06:21:59
- ព័ត៌មាន
ប្រវត្តិសាស្ត្រមិនធ្លាប់មាន! មិនដល់១ឆ្នាំផងកើតរឿងដកហូតតំណែងបវរកញ្ញាដល់ទៅ២ករណី
- 2021-09-07 06:21:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រវត្តិសាស្ត្រមិនធ្លាប់មាន! មិនដល់១ឆ្នាំផងកើតរឿងដកហូតតំណែងបវរកញ្ញាដល់ទៅ២ករណី
ចន្លោះមិនឃើញ
នៅក្នុងឆ្នាំ២០២១នេះ អាចនិយាយបានថាជាឆ្នាំមួយដែលកើតរឿងចម្រូងចម្រាស់ រង្គោះរង្គើលើបណ្ដាញសង្គមយ៉ាងខ្លាំងក្នុងវិស័យដើរម៉ូដកម្ពុជា ដោយកើតរឿងដកហូតតំណែងបវរកញ្ញាដល់ទៅ ២ ករណី មិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា។
បច្ចុប្បន្នវិស័យដើរម៉ូដកម្ពុជា មានការអភិវឌ្ឍជឿនលឿន និងទទួលបានការគាំទ្រពេញនិយមខ្លាំងពីសំណាក់មហាជនគ្រប់ស្រទាប់។ ទន្ទឹមនឹងភាពល្បីល្បាញលើវិស័យនេះកាន់តែខ្លាំងឡើង ស្រាប់តែនៅក្នុង២០២១នេះ លេចឡើងនូវដំណឹងមិនគួរឱ្យជឿដកហូតតំណែងបវរកញ្ញា ២ករណីក្នុងកម្មវិធី ប្រឡងផ្សេងគ្នា។
ពោលនៅដើមឆ្នាំ២០២១មួយ អ្នករៀបចំកម្មវិធី Miss Grand Cambodia លោក អ៊ិន សុភិន ប្រកាស ដកហូតតំណែងម្ចាស់ម្កុដ MGC2020 កញ្ញា សេង រដ្ឋា ផ្ទេរជូនបវរកញ្ញាជយលាភីលេខ៣ លីវ ជីវលី។ ប៉ុន្តែទោះជាយ៉ាងណាក្ដីកម្មវិធីនៅតែអាចបញ្ជូនបវរកញ្ញា លីវ ជីវលី ទៅប្រកួត Miss Grand International នៅក្នុងប្រទេសថៃបានយ៉ាងរលូន មិនតែប៉ុណ្ណោះនាងធ្វើបានល្អអាចឈានជើងចូល Top20 ទៀតផង។
ដោយឡែកនៅពាក់កណ្ដាលឆ្នាំ២០២១នេះដដែល គឺមិនខុសគ្នាអ្វីនោះទេគឺ លោក ម៉ែន និមលរ័ត្ន អ្នករៀបចំកម្មវិធី Miss Universe 2020 បានប្រកាសលើបណ្ដាញសង្គមជាសាធារណៈអំពីការដក ហូតបវរកញ្ញា នេត រក្សា ជយលាភីលេខ៣ ផ្ទេរជូនបវរកញ្ញា សួន ពិសី វិញ។ ការដកហូតតំណែក នេះគឺបន្ទាប់ពី បវរកញ្ញាឯក រ៉េត សារីតា បានបញ្ចប់បេកសកម្មប្រកួត Miss Universe International 2020 លើទឹកដីសហរដ្ឋអាមេរិករួចរាល់**។
យ៉ាងណាមិញបើទោះជាបវរកញ្ញា សេង រដ្ឋា អតីត MGC 2020 និងបវរកញ្ញា នេត រក្សា MUC 2020 ត្រូវបានអ្នករៀបចំកម្មវិធីដកហូតតំណែងនាងពិតមែន តែឱកាសការងារក្នុងជួរសិល្បៈគឺមិនធម្មតាទេ ពោលគឺក្ដោបក្ដាប់ការងារ ថតរឿង ស្ប៉តពាណិជ្ជកម្មហូរហៀពេញដៃព្រមៗគ្នា៕