• 2021-09-09 08:34:09
  • ជីវិតតារា

មិន​គួរ​ឲ្យ​ជឿ នៅសុខៗ ស្រាប់តែ តាប៊ុយ សម្រេចចិត្តដើរចេញពី My Tv ទៅហើយ!

  • 2021-09-09 08:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីករប្រុសដ៏ល្បីឈ្មោះពូកែរសើចប្រចាំទូរទស្សន៏ My TV តាប៊ុយ ពេលនេះបានសម្រេចចិត្តចាកចេញពី My TV ហើយបន្ទាប់ពីបានបំរើការងារអស់រយៈពេល១៣ឆ្នាំ រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ងខ្លាំង។

នៅមុននេះបន្តិច ពិធីករ តាប៊ុយ បានបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ដោយបានបញ្ជាក់ថា ពេលនេះលោកបានចាកចេញពី My TV ហើយបន្ទាប់ពីបានបម្រើ​ការនៅទីនេះអស់រយះពេលជិត13ឆ្នាំ។ លោក​ថា ការចាកចេញនេះ គឺលោក និង MyTV មិនមានបញ្ហាអ្វីនឹងគ្មាទេ គឺ​គ្រាន់តែលោកមានអារម្មណ៍ថាហត់នឿយ និងចង់អោយខ្លួនឯងមានសេរីភាព ព្រម​ទាំង​គេងលក់ស្រួលបានដូចគេប៉ុណ្ណោះ។

តាប៊ុយបានបញ្ជាក់ថា ពេលកន្លងមក លោកតែងតែទទួលបាននូវ​ការគាំទ្រយ៉ាងពេញទំហឹងពីខាងស្ថានីយ និងការផ្តល់ឪកាសជាច្រើនតាំងតែពីថ្ងៃដំបូងដែលលោកឈានជើងចូលMyTV។ ដូច្នេះហើយ លោក​សូមអរគូណដល់ MyTV ដែលយល់ព្រមតាមការសម្រេចចិត្តរបស់លោក។

តារាប្រុស​បន្ត​ថា លោកមិនចង់គិតម្នាក់ឯងច្រើនទៀតទេ ព្រោះកន្លងមក លោក​ជាពិធីករផង ផលិតករផង កក់ studio ក៏ខ្លួនឯង រៀបចំតួក៏ខ្លួនឯង មើលការកាត់តក៏ខ្លួនឯង ពិសេសត្រូវចំណាយពេលស្រាវជ្រាវរកគំនិតថ្ថ្មីៗទៀត។ ដូច្នេះ​ហើយ លោក​ថា ហត់ខ្លាំងណាស់ ទោះបីជាមានជំនួយការជួយសំរួលការងារក៏ដោយ។

ពិធីកររូបនេះបានបន្ថែមថា ពេលនេះលោកចង់សម្រាកខួរក្បាល ដើរលេង និងអោយកាដូខ្លួនឯងម្តង ព្រោះ​ដាក់សំពាធលើខ្លួនឯងយូរពេកហើយ។ លោកពិតជាក្រៀមក្រំដែលត្រូវដើរចេញពីកន្លែងដែលធ្លាប់ហៅថាជាផ្ទះទី2តែសប្បាយចិត្ត ព្រោះមិនត្រូវគិតច្រើន និងអាចគេងលក់ស្រួលមិនមាន stress ហើយលោកនៅតែចងចាំជានិច្ចព្រោះកន្លែងនេះហើយបានផ្លាស់ប្តូជីវិតរបស់លោក១៨០ដឺក្រេ ប្តូរពីចំណុចសូន្យរហូតដល់មានឳកាសដូចសព្វថ្ងៃនេះ៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទថ្មី