• 2021-09-10 05:57:22
  • ព័ត៌មាន

អបអរសាទរ! លោក ម៉ែន និមលរ័ត្ន ទទួលបានឋានៈខ្ពង់ខ្ពស់មួយបន្ថែមក្រោយដឹងនាំបង្ហាត់តារាកម្ពុជា រាប់ពាន់នាក់

  • 2021-09-10 05:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តស្រលាញ់គាំទ្រលើវិស័យដើរម៉ូតចូលរួមអបអរសាទរយ៉ាងខ្លាំងបន្ទាប់ពីទទួលបានដំណឹងមកថាអ្នករៀបចំកម្មវិធី Miss Universe Cambodia លោក ម៉ែន និមលរ័ត្ន​ ទទួលឋានៈយ៉ាងខ្ពង់ខ្ពស់ ក្រោយការខិតខំបណ្ដុះបណ្ដាញបេក្ខរាប់ពាន់នាក់ក្លាយជាតារានៅកម្ពុជា។

យោងតាមទំព័រផ្លូវការផ្ទាល់ខ្លួន បានឱ្យដឹងថាកាលពីថ្មីៗនេះលោក ម៉ែន និមលរ័ត្ន ដែលត្រូវ បានគេស្គាល់ថាជាអ្នករៀបចំកម្ពុជាប្រកួតបវរកញ្ញាកម្ពុជា ទើបតែទទួលបាននូវឋានៈជានាយគ្រប់គ្រង ថ្នាក់ជាតិនៃកម្មវិធីប្រកួតសម្រស់ Miss Crystal Angel Cambodia មួយបន្ថែមទៀត

សមិទ្ធផលទទួលបានទាំងនេះសុទ្ធតែផ្អែកលើភាពជាអ្នកដឹងនាំប្រកបដោយសមត្ថភាព ភាពប៉ិនប្រសប់ វៃឆ្លាតក្នុងការបង្ហាត់បង្ហាញអប់រំយុវជនយុវតីរាប់រយនាក់លើវិស័យដើរម៉ូត និងអាជីពជាតារាសម្ដែង ផ្ដល់ឱ្យក្លាយបុគ្គលទាំងនោះមានសមត្ថភាពពិតប្រកាដអាចកសាងប្រជាប្រិយភាពក្នុងជួរសិល្បៈ កម្ពុជានាបច្ចុប្បន្ន។

គិតរហូតមកដល់ពេលនេះលោក ម៉ែន និមលរ័ត្ន បានបណ្ដុះបណ្ដាលតារាកម្ពុជា និងបើកដំណើរការ គ្រប់គ្រងកម្មវិធីប្រកួតបវរកញ្ញាខ្នាតធំដូចជា Miss Universe Cambodia , Miss Cambodia រួមទាំង កម្មវិធីប្រកួតសំលៀកបំពាក់ជាច្រើនកម្មវិធីផងដែរ

អត្ថបទ៖ Pav SreyPich

មតិយោបល់