• 2021-09-10 01:59:17
  • ព័ត៌មាន

កូនច្បង Jun Ji Hyun នឹងចូល​រៀនសាលាមត្តេយ្យកូន Bruce Lee ធ្លាប់រៀន ​ឯថ្លៃសិក្សាវិញញាក់សាច់

  • 2021-09-10 01:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ Jun Ji Hyun បាន​ធ្វើឲ្យបណ្ដាញផ្សព្វផ្សាយ​ជ្រួលច្របល់អស់ហើយ ក្រោយ​បែកធ្លាយ​ព័ត៌មាន​ថា​នាង​ជា​តារា​ស្រី​ដែល​រក​ចំណូល​បាន​ច្រើន ស្របពេល​តម្លៃ​ខ្លួន​ពេល​សម្ដែង​រឿងឡើង​ដល់ ១៧ពាន់លានវ៉ុន (ខ្ទង់ ១៤,៦លានដុល្លារ)

ក្រោយមាន​ការ​ភ្ញាក់ផ្អើលរឿង​តម្លៃ​ខ្លួន​ហើយ ពេល​នេះ​ត្រូវ​ឈាន​ដល់ព័ត៌មាន​ថ្មី​មួយទៀត ប៉ុន្តែទាក់ទង​នឹង​កូនច្បងវិញម្ដង។

កូន​ច្បង​របស់នាង​ដែលមានពេល​មាន​អាយុ ៥ឆ្នាំ​ បាន​ក្លាយជា​ប្រធានបទ​ក្ដៅគគុក ក្រោយគេ​បាន​ចូលរៀន​សាលាអន្តរជាតិ Chadwick International School ក្នុងក្រុង Songdo ខេត្ត Incheon។ កុមារារូបនេះ​នឹង​ចាប់ផ្ដើមវគ្គសិក្សា នៅ​សាលា Village School ដែល​ត្រូវ​ទទួលកម្មវិធី​សិក្សាថ្នាក់មត្តេយ្យនៅ​សាលាឯកជនតែម្ដង។

The Chadwick International School គឺជា​សាលាបែកមែកធាង​តែមួយជាមួយនឹង​សាលា Chadwick School ដែល​ជា​សាលាឯកជនអាមេរិក មាន​ស្នាក់ការកណ្ដាលនៅ Los Angeles, California។ សាលានេះ​ក៏ត្រូវបាន​គេ​ស្កាល់​ថា​ជា​​សាលាក្មេងៗ ដែល​ប្រមូល​ផ្ដុំ​ទៅ​ដោយ​កូនៗមក​ពីគ្រួសារអភិជនលំដាប់កំពូលៗចូលរៀន។ គួរ​កត់សម្គាល់ដែរថាអតីតសិស្ស​បុគ្គលល្បីៗដែល​ធ្លាប់សិក្សា​នៅទីនេះ​មាន​ Brandon និង Shannon Lee (កូនរបស់តារាក្បាច់គុន Bruce Lee) តារាចម្រៀង Liza Minnelli (កូនអតីតប្រធានាធិបតីអាមេរិក Ronald Reagan) និង​កូនៗរបស់បុគ្គលល្បីជា​ច្រើននាក់ទៀត។

ងាក​ចូល​ថ្លស​សិក្សា​វិញ ក៏រឹត​តែគួរឲ្យភ្ញាក់​ផ្អើលពេញអ៊ីនធើណិត ព្រោះ​មាន​សេចក្ដីរាយការណ៍មកថា​ Jun Ji Hyun នឹង​ត្រូអ​បង់ថ្លៃរៀនចំនួន ៣៦លានវ៉ុន (ខ្ទង់ ៣០ ៩០០ដុល្លារ) សម្រាប់ឆ្នាំ​សិក្សាថ្នាក់មត្តេយ្យ​របស់​កូននៅ​សាលាឯកជន​នេះ​ហើយនៅពេលឡើងថ្នាក់ខ្ពស់ជាងនេះ តម្លៃក៏កាន់តែខ្ពស់តាមនោះដែរ។ ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់