• 2021-09-13 01:55:09
  • ព័ត៌មាន

YoonA និង Kim Seon Ho នឹងក្លាយជាអ្នករស់នៅដំបូលផ្ទះតែមួយ ជាន់ផ្សេងគ្នាក្នុងរឿងស្នេហាបែបកំប្លែងថ្មី

  • 2021-09-13 01:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតាមការចេញផ្សាយ​របស់​ក្រុមការងារ​ផលិតរឿង​ បាន​ឲ្យដឹងថា​ YoonA (Girls’ Generation) និង Kim Seon Ho នឹង​ចាប់ដៃគ្នា​សម្ដែង​ក្នុងភាពយន្តខ្នាតថ្មីមានចំណងជើងថា «2pm Date»

ក្រុមការងាររឿង​បញ្ជាក់​ច្បាស់ៗថា​ តារា​ប្រុស​ស្រី​ទាំង ២​រូប​នឹង​សម្ដែង​ជា​តួឯករួមគ្នា ក្នុងភាពយន្ត​ស្នេហា លាយឡម​នឹង​សាច់រឿង​កំប្លែង។ ក្រោយពី​ក្រុមការងារ​រឿង​ប្រកាស​មិនបាន​ប៉ុន្មាន​ផង YoonA ក៏​បានបង្ហោះ Poster ថ្មីជាការបញ្ជាក់​ពី​ការបង្ហាញ​ខ្លួន​ពិតប្រាកដរបស់នាង​ តាមរយៈ Instagram

សាច់រឿងរបស់​រឿងនេះ​នឹង​បង្ហាញពី​បុរសម្នាក់ដែលរស់នៅជាន់លើ ដែល​បានជួប​នឹង​នារី​ម្នាក់ដែល​រស់នៅផ្ទះជាន់ក្រោម ហើយក៏​ចាប់ផ្ដើម​មាន​រឿង​ស្មាន​មិនដល់កើតឡើង​ក្រោយពួកគេជួបគ្នា។

YoonA នឹង​ដើរតួ នារីដែល​នៅជាន់ក្រោម អ្នក​ដែល​មាន​អាថ៌កំបាំង​ពេញ​ខ្លួន ហើយតាមរយៈរឿងនេះ​នាង​នឹង​រួមការងារជាមួយនឹង​អ្នកដឹកនាំរឿង Lee Sang Geun ដែល​នេះជាលើកទី ២​ហើត ក្រោយជោគជ័យរឿង «Exit» មក។

ចំណែក Kim Seon Ho នឹង​ដើរតួ​ជា​បុរសដែល​រស់នៅ​ជាន់លើ ដែលចាប់ផ្ដើម​គួច​ចិត្តស្រឡាញ់ YoonA ក្រោយបាន​ជួប។ មាន​ព័ត៌មាន​បញ្ជាក់ដែរថា​ រឿង​នេះគ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ខែមីនា ឆ្នាំ ២០២២

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់