• 2021-09-13 03:18:28
  • ព័ត៌មាន

ក្រោយផ្អាកថតជាង ១៩ខែ Bai Yu និង Yang Mi វិលជុំគ្នាបន្តការងារជាថ្មីរឿង «Thank You, Doctor»

  • 2021-09-13 03:18:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Yang Mi និង Bai Yu បាន​ចាប់ថតរឿង​ «Thank You, Doctor» តាំង​ពី​ខែវិច្ឆិកា ឆ្នាំ ២០១៩។ ទោះជាយ៉ាងណា ក៏ព្រោះ​តែការរីករាលដាល់នៃមេរោគ COVID-19 ទើបពួកគេ​ត្រូវ​ផ្អាក​សកម្មភាព​ថត​សិន ស្របពេលប្រទេស​ចិនស្ថិតក្នុង​ការ Lockdown។ ក្រោយមក​បើ​ទោះជាការ​ Lockdown ត្រូវ​បាន​បញ្ចប់ ក៏ដំណើរការថត​មិនត្រូវបានចាប់​ផ្ដើមជាថ្មីភ្លាមៗ​ដែរ អាស្រ័យដោយមាន​ការ​រឹតត្បិត។

ដោយឡែក​ថ្មីៗនេះ ពោល​គឺ​នៅ​ថ្ងៃទី១០ ខែកញ្ញា មហាជន​បាន​ប្រទះ​ឃើញ​ក្រុមការងារ​រឿង​ នាំគ្នា​បង្ហោះ​រូបភាព បង្ហាញ​ពី​ការ​ចាប់​ថត​ជា​ថ្មីនូវរឿងនេះ។ ក្នុងចំណោមអ្នក​បង្ហើប​ព័ត៌មាននេះ មាន​ម្នាក់​បាន​សរសេរ Caption ថា «បន្ទាប់​ពី ៥៨២ថ្ងៃ ក្រុមការងារ​របស់យើង ក៏បាន​ជួបជុំ​ធ្វើការងារជាថ្មីជាមួយគ្នាវិញ»។

ងាក​ចូល​ស៊េរីរឿង​ភាគ​នេះ​វិញ​​ គឹ​ដក​ស្រង់ចេញ​ពីប្រលោមលោកមាន​ចំណងជើងថា «ICU 48 Hours» និយាយពី​វេជ្ជបណ្ឌិត​ផ្នែក ICU ២នាក់ដែល​សុទ្ធ​តែ​ជាអ្នក​មុតមាំ​ក្នុងរឿងការងារ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ ដំណើររឿងទាំង​មូល​ នឹង​ផ្ដុំ​ទៅដោយ​រសជាតិ​ជីវិតសព្វបែបយ៉ាងទាំងការងារ​ក្នុង​មន្ទីរពេទ្យស្ដែង​ចេញពី​តថភាពពិតមួយចំនួន​ក្នុង​សង្គម​បច្ចុប្បន្ន៕

ប្រភព៖ 38jiejie

អត្ថបទ៖ យី សុធារី

មតិយោបល់