• 2021-09-13 06:24:52
  • ជីវិតតារា

ទឹម រដ្ឋា កំពុងត្រៀមខ្លួនក្លាយជាកូនក្រមុំឆាប់ៗ បើទោះកូវិដ១៩មិនទាន់ចប់!

  • 2021-09-13 06:24:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងរាងស្រឡូនគួរឲ្យស្រលាញ់ ទឹម រដ្ឋា បានធ្វើឲ្យអ្នកគាំទ្ររបស់នាងមានការភ្ញាក់ផ្អើល បន្ទាប់ពីនាងបានបង្ហាញពីការត្រៀមខ្លួនរង់ចាំចូលរោងការឆាប់ៗជាមួយគូរស្នេហ៏របស់នាង ។

នៅប៉ុន្មានម៉ោងមុននេះ ទឹម រដ្ឋា បានបង្ហោះរូបភាពជាមួយគូរស្នេហ៏ជាច្រើនសន្លឹក ដោយអមជាមួយសារបញ្ជាក់ថា នាងនិងគូរជីវិតកំពុងរង់ចាំការចូលរោងការ តែដោយសារកូវិដ១៩អត់ព្រមឈប់សោះ ដោយនាងបន្ថែមថា មិនងាយបានការទេ ដូចនេះសូមកូវិដ១៩ទៅវិញឲ្យលឿនៗទៅ ទាន់នាងកំពុងចង់ការ ។

តារាសម្តែង កញ្ញា ទឹម រដ្ឋា បានប្រាប់ Sabay ថាតាមពិតទៅកញ្ញា គិតរឿងរៀបមង្គលការនេះរហូតមក តែមិនអាចទៅមុខបានក៏ព្រោះតែបញ្ហាកូវិដ១៩កំពុងលុកលុយខ្លាំង រហូតធ្វើឲ្យអ្នកទាំងពីររង់ចាំបន្តទៀត ។ កញ្ញា ទឹម រដ្ឋា បានបញ្ជាក់បន្ថែមថា តាមពិតទៅនាងនិងគូរស្នេហ៏ចង់រៀបការក្នុងថ្ងៃគម្រប់ខួប៦ឆ្នាំក្នុងការស្រលាញ់គ្នាកន្លងមក ប៉ុន្តែរហូតមកដល់ពេលនេះប្រហែលជាពិបាកសម្រាប់នាង ក៏ព្រោះតែបញ្ហាកូវិដ១៩ បានធ្វើឲ្យនាងផ្លាស់ប្តូទៅតាមកាលៈទេសៈ។

កញ្ញា ទឹម រដ្ឋា បានបញ្ជាក់ថា នាងចាំមើលដាច់ឆ្នាំនេះសិន តែប្រសិនបើកូវិដនៅតែបន្តទៀត នាងអាចនិងធ្វើពិធីតិចតួចដើម្បីបង្រប់កិច្ចសិន ហើយប្រសិនបើចប់កូវិដនោះនាងនិងធ្វើពិធីរៀបការឲ្យធំម្តងទៀត ។ រដ្ឋា បានបញ្ជាក់បន្ថែមទៀតថា ចំពោះពិធីរៀបការធំដាច់ខាតគឺត្រូវតែមាន ក្នុងនោះរដ្ឋានិយាយថា « ឥឡូវពួកយើងក៏មិនចង់ទុកយូដែរ ណាមួយពួកយើងចាស់ៗហើយ ហើយអ្វីដែលសំខាន់គឺឆាប់ចង់បានកូន ! ហើយយើងចង់ធ្វើគម្រប់ខួប៦ឆ្នាំនេះតែឥឡូវស្ថានភាពច្ចឹងមិនដឹងមិចទេ »។

កញ្ញា ទឹម រដ្ឋា បានបញ្ជាក់ឲ្យដឹងផងដែរថា ទំនាក់ទំនងរវាងនាងនិងគូរស្នេហ៏មានទំនាក់ទំនងវែងឆ្ងាយណាស់ ដោយជួបគ្នាដំបូងនៅក្នុងកម្មវិធីមួយ រហូតស្រលាញ់គ្នា ដោយនាងមិនសង្ឃឹមថាបានជាប់លាប់និងគ្នាយូរឡើយ តែការស្រលាញ់របស់អ្នកទាំងពីរកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ រហូតដល់ឥឡូវបាន៦ឆ្នាំហើយ ដោយគូរដណ្តឹងរបស់នាង ជាជនជាតិអាមេរិកកាត់អេស្បាញ រស់នៅអាមេរិក។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម