• 2021-09-14 03:04:48
  • ព័ត៌មាន

Nicki Minaj ជ្រើសមិនចូលរួមកម្មវិធី Met Gala ឆ្នាំ ២០២១ ដោយសារមិនទាន់ចាក់វ៉ាក់សាំងប្រឆាំងកូវីដ

  • 2021-09-14 03:04:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Nicki Minaj តារាច​ម្រៀងរ៉េបដ៏ល្បី​លំដាប់ថ្នាក់ពិភពលោក ជ្រើសយកការមិន​ចូលរួម​កម្មវិធី Met Gala ឆ្នាំ ២០២១ នៅ​យប់ថ្ងៃច័ន្ទ ទី ១៣ ក្នុងក្រុង New York ដោយសារ​តែតម្រូវការចាក់វ៉ាក់សាំង។

លើបណ្ដាញ​សង្គម Twitter នាង​បាន​បង្ហោះ​ Post ជា​បន្តបន្ទាប់​ស្របពេល​កម្មវិធី​ចាប់ផ្ដើម​ឡើង ប៉ុន្តែ​សម្រាប់តារា​ស្រីរូបនេះ​ មិនអាច​ចូលរួម​បាន​ទេ ដោយសារ​តែ​នាង​មិន​ទាន់​បាន​ចាក់វ៉ាក់សាំង។

នាង​បាន​សរសេរថា៖ «ពួកគេចង់ឲ្យអ្នក​ចាក់វ៉ាក់សាំងសម្រាប់​កម្មវិធី Met។ បើខ្ញុំចាក់វ៉ាក់សាំង នោះ​មិន​មែន​បាន​ន័យ​ថា​ ខ្ញុំចាក់​ដើម្បី​តែចង់ចូល​រួម​កម្មវិធី Met ទេ គឺ​ខ្ញុំ​នឹង​ចាក់​ នៅពេល​ណា​ដែល​ខ្ញុំ​ស្រាវជ្រាវ​បាន​ចប់សព្វគ្រប់ ហើយពេល​នេះ​ខ្ញុំ​កំពុងសិក្សា​ពីវា។ ក្នុងពេល​នេះ​ដែរ សូម​ឲ្យអ្នកទាំងអស់គ្នា​មាន​សុវត្ថិភាព។ ពាក់ម៉ាសខ្សែ ២​ឲ្យជាប់​នឹង​ក្បាល​ និង​មុខរបស់​អ្នក! កុំឲ្យរលុងពេក​»។

លើ Twitter ដដែល​ Nicki បាន​និយាយ​ថា​ នាង​កំពុងរង់ចាំទទួលយក​ការ​ចាក់វ៉ាក់សាំង សម្រាប់​ពេល​នេះ ហើយ​នាង​ពិតជាគាំទ្រចំពោះ​អ្នកដែល​ជ្រើសយក​ការ​ចាក់វ៉ាក់សាំង សម្រាប់នាង​ទោះជាយ៉ាង​ណា​ក៏​នឹង​ត្រូវ​ចាក់វ៉ាក់សាំងដែរ។ ជាមួយគ្នានោះ នាង​ក៏បាន​លើកទឹកចិត្តឲ្យគ្រប់គ្នានាំគ្នា​ទទួល​យក​ការ​ចាក់វ៉ាក់សាំងទាំងអស់គ្នា ព្រោះ​ត្រូវ​រកស៊ីចិញ្ចឹមគ្រួសារ ដូច្នេះ​នេះជាមធ្យោបាយដ៏ល្អបំផុត​ក្នុងការការពារសុវត្ថិភាព៕ ​​

ប្រភព៖ Billboard ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់