• 2021-09-14 03:44:43
  • ជីវិតតារា

ធ្លាប់តែកាន់ក្បាលមេក្រូធ្វើពិធីការិនី ឥឡូវ ស៊ឹម សូលិកា ច្រៀងម្តង ពីរោះមិនចាញ់អ្នកអាជីព

  • 2021-09-14 03:44:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិធីការិនី និងជាតារាសម្តែងស្រីដ៏ល្បីប្រចាំទូរទស្សន៏បាយ័ន ស៊ឹម សូលិកា គ្រប់គ្នាធ្លាប់តែឃើញនាងធ្វើជាពិធីករ ក្នុងកម្មវិធីផ្សេងៗ ស្រាប់ពេលនេះនាងច្រៀងបទចំរៀងមួយបទយ៉ាងពីរោះមិនចាញ់អ្នកចំរៀងអាជីពប៉ុន្មានទេ រហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលគ្រប់គ្នា ។

នៅប៉ុន្មានម៉ោងមុននេះ អ្នកនាង ស៊ឹម សូលិកា បានបង្ហោះចំរៀងដែលនាងបានច្រៀងខារ៉ាអូខេនៅផ្ទះមួយបទយ៉ាងពីរោះ ប្រៀបដូចអ្នកចំរៀងអាជីពដែរ ដែលបទនេះមានចំណងជើងថា «អូនទើបតែដឹង» ក្នុងនោះដែរ អ្នកនាង ស៊ឹម សូលិកា ក៏បានបញ្ជាក់ថា នាងច្រៀងបទនេះឡើងគ្មានជំនាញក្នុងការច្រៀងនោះទេ ហើយនាងគ្រាន់តែច្រៀងខារ៉ាអូខេនៅផ្ទះលេងៗហើយថតទុក ដើម្បីស្តាប់ម្តងម្កាលតែប៉ុណ្ណោះ។

ចំណែកអ្នកគាំទ្រ អ្នកនាងវិញ បានសរសើរថាអ្នកនាងច្រៀងពីរោះគ្រប់ៗគ្នា អ្នកខ្លះថា ទុកអាជីពឲ្យអ្នកផ្សេងខ្លះផងបង រីឯអ្នកខ្លះទៀតថា លង់សំឡេងហើយ ចំណែកអ្នកផ្សេងទៀត ក៏បានស៊ែទុកស្តាប់ផងដែរ ។

តោះមកស្តាប់អ្នកនាង ស៊ឹម សូលិកា ច្រៀងទាំងអស់គ្នា ៖

អត្ថបទ៖ Tep Sovannmoly

មតិយោបល់