• 2021-09-14 04:58:28
  • ព័ត៌មាន

ក្រុម aespa ជិតត្រឡប់មកវិញហើយ តែមកលើកនេះជាលក្ខណៈទ្រង់ទ្រាយលើកដំបូង

  • 2021-09-14 04:58:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ចម្រៀងកូនពៅរបស់ SM គឺ aespa នឹង​វិល​ត្រឡប់​មកវិញនៅ​ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ខាងមុខ​នេះ​ជាមួយនឹងអាល់ប៊ុមតូចដំបូង​មាន​ឈ្មោះថា «Savage»

តាម​ព័ត៌មាន​ អាល់ប៊ុម​នេះ​មាន​បទ​សរុបទាំងអស់ ៦បទ​ រួមមាន​ទាំងបទចម្រៀង​មាន​ចំណងជើងថា «Savage» ដែរ។ នេះគឺជា​អាល់ប៊ុមតូច​ដំបូង​បង្អស់​របស់​ក្រុម តាំងពី Debut​ កាលពី​ខែវិច្ឆិកា ឆ្នាំ​មុនមក។ មានន័យថា​កន្លងមក​ ក្រុមនេះ​ចេញ​តែបទទោលប៉ុណ្ណោះគឺ បទដំបូងគឺ "Balck Mamba” និង​បន្ទាប់មកគឺ "Next Level”

សម្រាប់អាល់ប៊ុម​ថ្មី​នេះ​ដែរ នឹង​ចាប់ផ្ដើម​ដាក់លក់ និងទទួល​ការ​កុម្ម៉ង់មុន ចាប់ពីថ្ងៃទី១៤ ខែកញ្ញានេះ​តទៅ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់