- 2021-09-15 04:04:13
- ជីវិតតារា
បុរសម្នាក់ថាទ្រាំលែងបាន ចេញមករិះគន់ អ៊ឹម ជីវ៉ា ថាចង់តោងល្បីលើ Facebook មិនគិតផលប៉ះពាល់សង្គម!
- 2021-09-15 04:04:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសម្នាក់ថាទ្រាំលែងបាន ចេញមករិះគន់ អ៊ឹម ជីវ៉ា ថាចង់តោងល្បីលើ Facebook មិនគិតផលប៉ះពាល់សង្គម!
ចន្លោះមិនឃើញ
បុរសម្នាក់ដែលអះអាងថា ជាអ្នកគាំទ្រម្នាក់របស់លោក អ៊ឹម ជីវ៉ា ដែរនោះ នៅព្រឹកនេះបានចេញមុខមកធ្វើការរីះគន់ចំលើតារាប្រុសរូបនេះ ថាចង់តោងល្បី នៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមិនខ្វល់ពីផលប៉ះពាល់ដល់សង្គម។
បុរសក្រៅរង្វង់សិល្បៈម្នាក់ បានលើកឡើងដូច្នេះ ដោយមិននិយាយឲ្យចំទៅលើសាច់រឿងណាមួយទេ។ ប៉ុន្តែចំណុចកត់សម្គាល់ គឺក្រោយតែប៉ុន្មានថ្ងៃ ដែលគេឃើញលោក អ៊ឹម ជីវ៉ា បានបញ្ចេញវីដេអូសម្ភាសន៍អ្នកលក់អនឡាញម្នាក់ ស្ដីពីរូបរាងរបស់នាង។ វីដេអូនោះ បង្កើតជាការជជែកវែកញែក និងចែកចាយជាច្រើននៅលើបណ្ដាញសង្គម។
បន្ទាប់ពីនោះមក បុរសម្នាក់ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Son Sophy បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដោយលោកសុំរិះគន់ថា អ្វីដែល អ៊ឹម ជីវ៉ា បានធ្វើ គឺចង់តោងល្បី ឲ្យគេស្គាល់ ដោយមិនខ្វល់ពីផលប៉ះពាលដល់សង្គម។
ក្នុងសាច់រឿងនេះ លោកបានបញ្ជាក់ថា លោកក៏ជាអ្នកគាំទ្រ អ៊ឹម ជីវ៉ា ម្នាក់ដែរ តែមួយរយៈក្រោយនេះ រឿងដែលកើតឡើង ធ្វើឲ្យលោកនៅស្ងៀមទៀតលែងបាន។ លោកឲ្យដឹងថា ព័ត៌មានមួយចំនួនកន្លងដែល ជីវ៉ា យកមកផ្សព្វផ្សាយ និងលើកតម្លៃជាតារា នៅលើបណ្តាញសង្គម សុទ្ធតែជាបុគ្គល ដែលមិនគួរលើកតម្កើង។
ក្នុងនោះលោកបាន បញ្ជាក់បន្ថែមទៀតថា សម្រាប់លោកយល់ឃើញថាបើលោក អ៊ឹម ជីវ៉ា ចង់លើកតម្លៃដល់សង្គម ជាតិ ក៏ដូចចង់បង្ហាញនូវសិល្បៈ និងវប្បធម៌ជាតិ ឲ្យកាន់តែប្រសើជាងនេះ គួរតែ លើកស្ទួយវិស័យ វិចិត្រសិល្បៈ និង វប្បធម៌ល្អៗ ឲ្យមានស្តង់ដា មានការប្រកួតប្រជែងនៅលើវិស័យសិល្បៈ មិនមែនគ្រាន់តែជាបុគ្គលបំពុលសង្គម ល្បីតាម TikTok មកឲ្យតម្លៃជា តារានោះទេ។
"បើយើងចេះតែបំផុស និងផ្សព្វផ្សាយព័ត៌មាន ឲ្យតម្លៃ ទៅលើបុគ្គល ឆ្កួតៗ បែកៗ នៅលើបណ្តាញសង្គមបែបនេះ វាមិនខុសអ្វី នឹងបង្ហាញអំពីភាពអាម៉ាស់ដល់សង្គមជាតិយើងនោះទេ"។ អ្នកគាំទ្រដដែល ថ្លែង។
ការលើកឡើងរបស់អ្នកគាំទ្រខាងលើ គេឃើញមហាជនជាច្រើន បានបង្ហាញគាំទ្រនូវមតិរបស់លោក រហូតមានអ្នកចូលមកខមមិនជាហូរហែរថែមទៀត។
ឆ្លើយតបនឹងបញ្ហានេះដែរ អ៊ឹម ជីវ៉ា បានឲ្យដឹងថា លោកបានដឹងរឿងនេះហើយ ហើយចំពោះរឿងថា លោកចង់តោងល្បីតារាហ្វេសប៊ុកនោះ លោកបានច្រានចោល។ អ៊ឹម ជីវ៉ា បញ្ជាក់ថា អ្វីដែលអ្នកគាំទ្រខាងលើលើកឡើង មិនមែនជាការកែលម្អនោះទេ។ លោកថា ប្រសិនបើគេចង់ណែនាំលោកពិតមែន គេប្រាកដជាចូលមកក្នុងប្រអប់សាររបស់លោកហើយ។ លោកថា "គាត់ធ្វើបែបនេះរូបគាត់ទេ ដែលជាអ្នកចង់ល្បី"។
អ៊ឹម ជីវ៉ា បានបន្តថា សម្រាប់ការរិះគន់កែលម្អ លោកលើកទឹកចិត្តឲ្យ មហាជនផ្ញើសារផ្ទាល់របស់លោកតាមប្រអប់សារ ប្រសិនបើមិនពេញ ឬចង់កែលម្អចំណុចណាមួយ៕