• 2021-09-17 02:48:12
  • ព័ត៌មាន

ស្ដាប់​ឲ្យ​រសាយ​ចិត្ត បទ “មិន​ជឿ​ថា​បង​ស្រឡាញ់​អូន" ច្រៀង​ឡើង​វិញ​ដោយ Ella ពីរោះស្រទន់

  • 2021-09-17 02:48:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ella យុវតី​ដ៏​ស្រស់​ស្អាត បាន​សាង​កេរ្តិ៍​ឈ្មោះ​រួច​មក​ហើយ​តាម​រយៈ​ការ​ចេញ​មុខ​មក​ច្រៀង​ឡើង​វិញ(Cover)បទ​ចម្រៀង​ជាច្រើន ហើយ​ចំណុច​ទាក់​ទាញ​មួយ​ផ្នែក​ទៀត ក៏​ដោយ​សារ​រូប​សម្ផស្ស​របស់​នាង​ផង។

កន្លង​មក ឃ្លីប​ចម្រៀង​របស់​នាង​រមែង​បង្ហោះ​ទៅ​ក្នុង​ឆាណែល​យូធូប​របស់​នាង ប៉ុន្តែ​ចុង​ក្រោយ​នេះ Ella បាន​លេច​មុខ​ចូល​រួម​ចម្រៀង​ឡើងវិញ​បទ​ចម្រៀង​ចំនួន ៥បទ​នៅ​ក្នុង​កម្មវិធី "Sabay Session​s 3” ។ តាម​រយៈ​កម្មវិធី ពេញ​និយម​សម្រាប់​យុវវ័យ​មួយ​នេះ យុវតី​ស្រស់​ស្អាត បាន​បញ្ចេញ​បទចម្រៀង​ច្រៀង​ឡើង​វិញ​របស់​ខ្លួន​ចំនួន ៣​បទ​រួច​មកហើយ។

បទ​ទី​១​របស់​នាង​មាន​ចំណង​ជើង​ថា "មិន​មែន​សង្សារ​មិន​អាច​មើល​ថែ​បង​ជំនួស​គេ" បទ​ទី២ "បេះដូង​មាន​កម្ម" ទាំង​ពីរ​បទ​ជាសំនៀង​ដើម​របស់​តារាចម្រៀង ឱក សុគន្ធ​កញ្ញា។ ដោយ​ឡែក​យប់​មិញ​នេះ នាង​បាន​បញ្ចេញ​បទ​ចម្រៀង​ទី​៣​របស់​នាង​ថែម​ទៀត បទ​នោះ​មាន​ចំណង​ជើង​ថា "មិន​ជឿ​ថា​បង​ស្រឡាញ់​អូន" សំនៀង​ដើម​របស់ ទេព បូព្រឹក្ស។

Ella បាន​បក​ស្រាយ​បទ​នេះ​យ៉ាង​ពីរោះ​យប់​មិញ​នេះ...ឥឡូវ​តោះ ទស្សនា និង​ស្ដាប់​ទាំង​អស់​គ្នា៖

អត្ថបទ៖ ទារិកា

មតិយោបល់