• 2021-09-20 01:55:27
  • ព័ត៌មាន

ហេតុផលរំជួលចិត្ត ៥យ៉ាងនាំចិត្ត DAWN ស្រឡាញ់ និងជ្រើស HyunA ជាគូជីវិត

  • 2021-09-20 01:55:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនងស្នេហារបស់ DAWN និង HyunA បាន​ធ្វើឲ្យពួកគេ​ក្លាយជាគូស្នេហ៍គួរឲ្យស្រឡាញ់ជាងគេប្រចាំប្រវត្តិសាស្ត្រ K-Pop ហើយគ្រប់យ៉ាង​កាន់តែ​ច្បាស់ពេលវីដេអូ Vlog របស់ពួកគេ​ចេញផ្សាយថ្មីៗនេះ។

ក្នុងវីដេអូ HyunA បាន​សុំឲ្យ DAWN ប្រាប់នាងពីហេតុផល​​ ៥យ៉ាង​ ដែល​នាំឲ្យលោកស្រឡាញ់នាង ហើយអ្នកត្រូវ​បាន​គេ​សួរ​មិនស្ទាក់ស្ទើរក្នុងការ​ឆ្លើយបន្តិចឡើយ។ ដូច្នេះហេតុផលទាំង ៥នោះមាន៖

១. ភាពគួរឲ្យស្រឡាញ់

គ្មាន​អ្វី​ត្រូវ​ជំទាស់បានទេថា HyunA ជានារី​ម្នាក់ដែលមានចរិតគួរឲ្យស្រឡាញ់ ជាពិសេស​ពេល​នៅជិត DAWN។ គ្រប់គ្នា​ច្បាស់ជាជ្រាប​ច្បាស់​ហើយថា​ HyunA អង់អាច​ និងសិចស៊ីយ៉ាងណា​ពេល​នៅលើឆាក ប៉ុន្តែ​តាមពិតទៅ ចរិតពិតពីធម្មជាតិរបស់នាងគឺ​ Cute បំផុត។

២. ភាពសិចស៊ី

HyunA គឺជា​តារាស្រីដែលសិចស៊ី! Concept អ្វី​ក៏នាង​អាចទៅរួចដែរ តាំងពី Cute សិចស៊ី គឺ​ដោយសារតែភាពជឿជាក់ពេល​សម្ដែង​របស់នាង​នេះហើយ។

៣. ពូកែបង្កភាពរីករាយ

DAWN និយាយថា ហេតុផល​មួយដែល​លោកស្រឡាញ់ HyunA នោះគឺ នាង​តែងធ្វើឲ្យលោកសប្បាយចិត្ត។ លោក និង HyunA តែង​បង្កបរិយាកាសរីករាយ សើចសប្បាយ គ្រប់ពេល​នៅក្បែរគ្នា។

៤. ជាមនុស្សពោរពេញទៅដោយមនោសញ្ចេតនា

DAWN ក៏បន្ថែម​ហេតុផលទី ៤ ដោយលើកយក​អារម្មណ៍ពេញដោយមនោសញ្ចេតនា។ មិនត្រឹម​តែ​ចេះធ្វើឲ្យលោកសើចទេ តែ HyunA ក៏តែងទម្លាយអារម្មណ៍ពិតពេលជួបរឿងអ្វីមួយ ហើយពួកគេ​តែងបើកចិត្តពិតឲ្យគ្នា ដោយគ្មាន​លាក់បាំងអ្វី​ឡើយ។ និយាយឲ្យចំគឺពួកគេ​ត្រង់ទៅ ត្រង់មក។

៥. «ព្រោះអ្នកស្គាល់ខ្ញុំច្បាស់»

ចំណុចចុងក្រោយ គឺជា​ហេតុផលសំខាន់បំផុត ដែល DAWN បង្ហាញ! DAWN បាន​និយាយថា ក៏ព្រោះ​តែ HyunA ស្គាល់លោកជាលោកច្បាស់ជាងអ្នកណាទាំងអស់។ ស្ដាប់ហើយ HyunA លាន់មាត់ថា ក្កុកក្ដួលណាស់ ព្រមទាំងតបវិញថា​ នាង​ក៏មានអារម្មណ៍បែបនេះចំពោះ DAWN ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់