• 2021-09-20 08:42:52
  • ព័ត៌មាន

មិននឹកស្មាន!កំពូលតារាចម្រៀងជួរមុខ មាស សុខសោភា មានប្រវត្តិគ្រាំគ្រាបែបនេះសោះ!

  • 2021-09-20 08:42:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តធ្លាប់តែបានឃើញពីភាពសប្បាយរីករាយរបស់តារាចម្រៀងស្រីល្បីឈ្មោះក្នុងស្រុកកញ្ញា មាស សុខសោភា លើកញ្ចក់ទូរទស្សន៍តាមកម្មវិធីប្រគំតន្ត្រីនានា ប៉ុន្តែផ្ទុយទៅវិញមហាជនមិននឹកស្មានទេថា ពីក្រោយស្នាមញញឹមក៏ដូចជាភាពជោគជ័យរបស់តារាស្រីរូបនេះបានលាក់ទុក្ខនូវភាពលំបាកអ្វីខ្លះមុនពេលដើរដល់សព្វថ្ងៃ។

ក្នុងនាមជាសិល្បការនីល្បីឈ្មោះម្នាក់ សោភា តែងតែបញ្ចញនូវស្នាដៃបទចម្រៀងពីរោះៗជាច្រើន​បទកប់ក្នុងបេះដូងប្រិយមិត្ត នឹងតែងតែផ្ដល់ស្នាមញញឹមជូបអ្នកគាំទ្រជានិច្ចរាល់ពេលឡើង ឆាកប្រគំតន្រ្តីម្ដង។ ដោយឡែករឿងមួយផ្សេងទៀតដែលកន្លងមកអាចនិយាយបានថា សោភា ពុំធ្លាប់លេច មុខក្នុងកម្មវិធីផ្ដល់បទចម្ភាសន៍អំពីជីវប្រវត្តិកញ្ញានោះទេ។

ដូច្នេះថ្ងៃនេះ Sabay នឹងគាស់កកាយនូវប្រវត្តិតស៊ូពីក្រោយភាពជោគជ័យរបស់តារាស្រីលំដាប់ជួរមុខ រូបនេះ។ ចង់ដឹងថា មាស សុខសោភា ឆ្លងកាត់ព្យុះភ្លៀងក្នុងជីវិតអ្វីខ្លះទស្សនាខាងក្រោម៖

១. មាស សុខសោភា មានឈ្មោះហៅក្រៅ ស្រីអូន កើតនៅថ្ងៃទី ២៩ មករា ១៩៨៤

២. សោភា មានម្ដាយឈ្មោះ សុខ វ៉ាលន់ និងឪពុកឈ្មោះ មាស សារឹម ជាអតីតប្រធានមន្ទីរក្រសូងឧស្សាហកម្ម

៣. សមាជិកគ្រួសាររបស់ មាស សុខសោភា ចំនួន៤ត្រូវធ្លាក់ខ្លួនរស់ក្នុងសភាពខ្វះខាតខ្លាំងបន្ទាប់ពី លោកឪពុក មាស សារឹម ទទួលមរណៈភាព

៤. ដោយសារតែបញ្ហាគ្រោះទឹកជំនាន់លិចលង់ផ្ទះសម្បែងគ្រួសារទាំងមូលត្រូវផ្លាស់ប្ដូរទីលំនៅភ្លាមៗ ទៅរស់នៅកៀនស្វាយ ខេត្តកណ្ដាលនៅឆ្នាំ១៩៩០

៥.បន្ទុកគ្រួសារធ្ងន់ដូចភ្នំត្រូវធ្លាក់ទៅលើម្ដាយ ដែលជាស្ត្រីមេម៉ាយ រួមជាមួយកូនច្បងលោក មាស សុខរតនៈ ត្រូវរ៉ាប់រងទាំងមូល ហើយកាលណោះ មាស សុខរតនៈ ក៏បាននាំ សោភា ជាកូនទី២ ដើរច្រៀង តាមរោងការរកប្រាក់ផ្គត់ផ្គង់គ្រួសារដោយផ្អែកលើចំណេះជំនាញច្រៀងបានតិចតួចកាលគ្រានោះ

៦. នៅឆ្នាំ២០០០ មាស សុខសោភា និងគ្រួសារ បានផ្លាស់ទីលំនៅជាថ្មីម្ដងទៀតមករាជធានីភ្នំពេញ

៧.បន្ទាប់មករស់នៅភ្នំពេញ មាស សុខសោភា បានដាក់ពាក្យប្រលងចម្រៀងក្នុងទូរទស្សន៍មួយ ប៉ុន្តែជាការសោកស្ដាយ នាងមិនទទួលបានជយលាភីនោះទេព្រោះតែកម្មវិធីគេតម្រូវយកអ្នកដែលមានរូបរាង ស្អាត និងសម្លេងល្អ ងាកមកមើល សោភា នាងមានសម្លេងពីរោះរណ្ដំតែពេលនោះនាងមានសម្រស់ មិនសូវ​ស្អាតដូច​បច្ចុប្បន្ន​ទេ ដូច្នេះហើយទើបនាងបានអាចបំពេញក្ដីស្រមៃនាងបាន(សោភា លើកឡើងយ៉ាងដូច្នេះ)។

ដោយក្ដីអាណិតស្រលាញ់ព្រមសម្លឹងឃើញពីទេពកោសល្យរបស់ សោភា មានបុរសម្នាក់ដែលជា គណៈកម្មការប្រលងចម្រៀងបានណែនាំនាងឱ្យទៅច្រៀងនៅកន្លែងនៅហាងមួយកន្លែង

៨.ដោយការខិតខំមិនបោះបង់លើវិស័យអាជីពជាអ្នកចម្រៀង សោភា បានឈានជើងប្រឡូកក្នុងសិល្បៈ ពេញលេញលើកដំបូងក្នុងផលិតកម្ម ស្ទឹងសង្កែ ហើយនាងបានបញ្ចេញសមិទ្ធផលចម្រៀងដំបូង ២បទដែលផ្ទុះការគាំទ្រខ្លាំងតែម្ដង គឺបទ”រស់ក្បែរបងសែនកក់ក្ដៅ និងបទ "អូននឹកបង”។

៩. បន្ទាប់ពីជោគជ័យមួយកម្រិតក្នុងផលិតកម្ម ស្ទឹងសង្កែ សោភា បានសម្រេចដើរចេញពីទីនេះទៅ ផលិតកម្ម M នៅឆ្នាំ២០០៨ ហើយនាងបានបន្តស្នាដៃផ្ទុះការគាំទ្រជាច្រើនផងដែរជាពិសេសក្នុងបទ ១០០០រាត្រី

អត្ថបទ៖ Pav SreyPich

មតិយោបល់