• 2021-09-21 02:46:46
  • ព័ត៌មាន

ថតរួច ទើបដឹងថាគេលួចស៊ីលើតម្លៃខ្លួនយ៉ាងសន្ធឹក តារា២ដួងនេះ អស់ការអត់ធ្មត់ ស្របពេលកូវីដកំពុងយ៉ាប់រឿងលុយកាក់ផង!

  • 2021-09-21 02:46:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រយៈពេលមិនដល់១ឆ្នាំផង ពោលគឺនៅចន្លោះខែវិច្ឆិការ ឆ្នាំ២០២០ ដល់ខែកញ្ញា ឆ្នាំ២០២១ មានតារាពហុជំនាញ២ដួង ប្រតិកម្មទៅនឹង Agency ឬអ្នករៀបចំកម្មវិធីថតនានាដែលស៊ីលើស៊ីក្រោមនៃតម្លៃខ្លួនថតរបស់ពួកគេ។ តារាទាំង២ដួងនោះ គឺមានរ៉ូលីន និងអធិការ។

រ៉ូលីន ដែលមានជំនាញសម្ដែង កំប្លែង ពិធីករ និងច្រៀង បានផ្ទុះកំហឹងជាមួយអ្នកទទួលរៀបចំកម្មវិធីមួយកាលពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០២០ ដោយប្រើពាក្យសុទ្ធតែពាក្យចង់ហែកសាច់ បន្ទាប់ពីដឹងថាភ្នាក់ងារនោះបានស៊ីលុយច្រើនលើកម្លាំងញើសឈាមខ្លួន ហើយថែមទាំងដើរនិយាយប្រាប់ភ្ញៀវថាលោកតម្លើងថ្លៃខ្លួនខ្ពស់ គឺពី៦០០ដុល្លារ ទៅ៨០០ដុល្លារក្នុងមួយកម្មវិធី។

ប៉ុន្ដែតាមពិតទៅតារាសម្ដែងភេទទី៣ រ៉ូលីន អះអាងថាម្លៃខ្លួនរបស់លោកគឺគិតទៅតាមកម្មវិធី ហើយការចេញច្រៀងតាមក្រុមតន្ដ្រីនានា គឺគិតតម្លៃផ្សេងទៅតាមការចរចាត្រូវរ៉ូវគ្នា។ រឿងបែបនេះបានកើតឡើងញយដងហើយ តែលោកទើបតែទម្លាយម្ដងនេះ ទុកគ្រន់ជាការដាស់តឿនដល់Agency មួយចំនួន។

រ៉ូលីន៖”មេក្រុមខ្លះពេលគេចង់បានខ្ញុំទៅច្រៀង តែពួកគាត់ខ្លះកុហកថាខ្ញុំជាប់ហើយថ្ងៃហ្នឹង ខ្ញុំរវល់ហើយ ខ្ញុំមិនទទួលទេ ខ្ញុំយកតម្លៃថ្លៃប៉ុណ្ណេះប៉ុណ្ណោះអីចឹងទៅទាំងពេលខ្លះអត់បានខលមកសោះ...ស៊ីល្មមៗចែកគ្នារស់ទៅកុំបំបិទផ្លូវគ្នា កុំចំណេញវាដាច់ចំណង ដឹងហើយតាស តែពេលខ្ញុំធ្វើការ គឺធ្វើអស់ពីចិត្ដ ហើយបើនិយាយពីភាពល្បីល្បាញយ៉ាងហោចណាស់ក៏១០នាក់ គេស្គាល់ខ្ញុំ៨នាក់ដែរ គួរយល់ហើយ”។

ងាកមកមើលរឿងរ៉ាវរបស់តារាសម្ដែងដែលមានជំនាញខាងជិះស្កេតឈ្មោះ Athika វិញ។ ក្នុងទឹកមុខក្រហម និយាយអួលដើមករ លោកបានបង្ហាញការអន់ចិត្ដខ្លាំងចំពោះAgency មួយតាមបណ្ដាញសង្គមTik Tok ថា ពេលសម្ដែងលោកបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ ដោយប្រើជំនាញជិះស្កេតដែលលោកខំរៀនរាប់ឆ្នាំទើបចេះនោះមកប្រើ ប៉ុន្ដែលោកបែរជាស្រង៉ាកចិត្ដទៅវិញក្រោយពីគេឲ្យលុយមិនសមនឹងតម្លៃខ្លួន។

Ahika៖”ខ្ញុំមានអារម្មណ៍ថាខ្ញុំអន់ណាស់…អន់ខ្លាំងមែនទែនហ្មង! មានAgency មួយហៅខ្ញុំទៅថតស្ពត។ គាត់ឲ្យខ្ញុំលេងស្កេត លេងអី១ថ្ងៃ ឬកន្លះថ្ងៃអីចឹងទៅ…ប៉ុន្ដែតម្លៃដែលគាត់ឲ្យខ្ញុំអត់ស្មើនឹងInfluencer ដទៃផុស story មួយផង…អ្នកទាំងអស់គ្នាដឹងអត់? គឺថ្លៃជាងតម្លៃខ្លួនខ្ញុំថតស្បតដល់ទៅ៣ដង”។

ទោះជាយ៉ាងណាតារាសម្ដែងទាំង២ដួងនេះ មិនបានបង្ហាញឈ្មោះអ្នករៀបចំកម្មវិធី ឬAgency ដែលហៅខ្លួនទៅថត ហើយឲ្យតម្លៃថោកហួសពីការស្មាននោះទេ ហើយទំហំទឹកប្រាក់ប៉ុន្មាននោះក៏មិនត្រូវបានទម្លាយដែរ។ គ្រាន់តែបង្ហើបថា Agency ទាំងនោះបានស៊ីលើស៊ីក្រោមលើកម្លាំងញើសឈាមពួកគេច្រើន ហើយការកិបកេងនេះមិនមានតែម្ដងនោះទេ គឺមានច្រើនលើកហើយ៕

ជិន សុភ័ក្ដ្រ

មតិយោបល់