• 2021-09-21 09:08:32
  • ព័ត៌មាន

ស្ងាត់ៗ លេចមុខអតីតតារាសម្តែង និងចម្រៀង ម៉េង ប៊ុនឡូ កាន់កាប់ស្ទូឌីយោតម្លៃរាប់លានដុល្លារ

  • 2021-09-21 09:08:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​បាន​បាត់​មុខ​បាត់​មាត់​ពី​ពិភពសិល្បៈ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ អតីត​តារា​សម្តែង​ក្នុង​រឿង​ដ៏​ល្បី​ «ចៅពស់កេងកង» និង​ ជា​ម្ចាស់​បទ​ «ចិត្តមារ» លោក ម៉េង ប៊ុនឡូ បានបង្ហាញមុខ​ ក្នុងនាមជា​កាន់កាប់ «ស្ទូឌីយោកោះស្លាកែត» លំដាប់​ពិភពលោករបស់​ផលិតកម្ម​ ដាវីត្រាមេឌៀរ ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ។

ផលិតកម្មដាវីត្រាមេឌៀរ ដែលជាផលិតកម្មក្នុងស្រុកផលិតតែបទថ្មីសុទ្ធ (Original Songs) ដំបូងគេបង្អស់នេះ ហ៊ានបោះទុនរាប់លានដុល្លារដើម្បី​វិនិយោគទៅលើការសាងសង់ស្ទូឌីយោដែលមានឈ្មោះថា «កោះស្លាកែត Studio Resort» ដែលស្ថិតនៅក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល។

លោក ម៉េង ប៊ុនឡូ ដែល​ជាអ្នកគ្រប់គ្រងនៅស្ទូឌីយោកោះស្លាកែត បានសម្តែងនូវក្តីរីករាយយ៉ាងខ្លាំងដែលលោកបានមកកាន់កាប់ស្ទូឌីលំដាប់ពិភពលោកដំបូងបង្អស់នៅកម្ពុជា។ លោកបាន​ឲ្យ​ដឹង​ថា មូលហេតុដែលស្ទូឌីយោកោះស្លាកែតជាស្ទូឌីយោលំដាប់ពិភពលោកនោះ ដោយសារតែស្ទូឌីយោកោះស្លាកែតត្រូវបានបំពាក់នូវឧបករណ៍ទំនើបៗ យីហោល្បីៗដែលមានតម្លៃជាងកន្លះលានដុល្លារឯណោះ​។

លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំពិតជាមានក្តីរំភើបណាស់ដែលម្ចាស់ផលិតកម្មបានផ្តល់កិត្តិយស និងទំនុកចិត្តដល់រូបខ្ញុំ និងក្រុមការងារក្នុងការមកកាន់កាប់ស្ទូឌីយោលំដាប់ពិភពលោកបែបនេះ។ ខ្ញុំអាចនិយាយបានថា "ស្ទូឌីយោកោះស្លាកែត" គឺជាស្ទូឌីដែលបំពាក់ដោយឧបករណ៍ម៉ាកល្បីៗលំដាប់ពិភពលោកបច្ចេកវិទ្យាចុងក្រោយបង្អស់ដែលជាស្ទូឌីមានតែមួយគត់នៅក្នុងប្រទេសកម្ពុជា»។

បើយោងតាមលោក ប៊ុនឡូ Studio Resort កោះស្លាកែតគឺជាគម្រោងដែលមានលក្ខណៈប្លែកមិនធ្លាប់មាននៅកម្ពុជា។ គម្រោងនេះបង្កើតឡើងដើម្បីបម្រើឱ្យវិស័យទេសចរណ៍ និងសិល្បៈ។ គម្រោងនេះមានផ្ទៃដី ១០ ហិកតា តាមបណ្តោយផ្លូវជាតិលេខ ១ ចម្ងាយប្រហែល ២ គីឡូម៉ែត្រពីផ្សារគគីរ។

លោកថា Studio Resort កោះស្លាកែត គឺត្រូវបានធ្វើឡើងបែបជាលក្ខណៈទេសចរណ៍ដែលអាចថតកុន ចម្រៀងទាំងផ្នែកខាងក្នុងអគារ និងទីធ្លាខាងក្រៅនៃគម្រោងធំនេះ។ ក្រុមហ៊ុនចង់អភិវឌ្ឍ Studio Resort កោះស្លាកែត ឱ្យក្លាយជាទីកន្លែងលំដាប់អន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរទាំងក្នុងស្រុក និងអន្តរជាតិមកទស្សនា។

លោកបានថ្លែងបន្ថែមថា៖ «យើងពេញចិត្តនឹងគម្រោងនេះខ្លាំងណាស់ដោយសារតែវាជួយរួមចំណែកលើកស្ទួយប្រពៃណីខ្មែរយើងផងដែរ។ យើងចង់ចូលរួមថែរក្សាអភិរក្សប្រពៃណីទំនៀមទម្លាប់របស់យើងឱ្យបានគង់វង្ស។ ខ្ញុំ មើលថា អ្វីដែលក្រុមហ៊ុនធ្វើនេះគឺថ្មីខុសប្លែកពីគេ។ ខ្ញុំគិតថា គម្រោងនេះនឹងមានការគាំទ្រច្រើនពីសាធារណជនជា មិនខាន»៕

ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខ៖ 096 88888 11

មតិយោបល់