• 2021-09-22 03:00:45
  • ជីវិតតារា

ក្រោយកែសម្ភស្សបានជោគជ័យ ពេលនេះ ដេននីក្វាន់ សម្រេចចិត្តបើកគ្លីនិកកែសម្ភស្សហើយ!

  • 2021-09-22 03:00:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាស្រីដែលមានប្រជាប្រិយភាព នឹងជាអ្នករកស៊ីជោគជ័យម្នាក់ ដេននី ក្វាន់ បានសម្រេចចិត្ត បើកគ្លីនិកកែសម្ភស្សឆាប់ៗនេះហើយ រហូតធ្វើឲ្យហ្វេនៗមានការគាំទ្រយ៉ាងខ្លាំង ។

ពេលថ្មីៗនេះ ដេននី ក្វាន់ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់នាងដោយបញ្ជាក់ថា នាងបានសម្រេចចិត្តបើកគ្លីនិកកែសម្ភស្ស នៅខែ១០នាពេលឆាប់ៗខាងមុខនេះហើយ ។

ដេននី ក្វាន់ បានបញ្ជាក់ទៀតថា សព្វថ្ងៃនេះនាងជោគជ័យបានក៏ដោយសារការវះកាត់កែសម្ភស្សនេះដែរ ហើយការកែនេះស្ទើរតែគ្រប់កន្លែងទៅហើយ មានដូចជា ភ្នែក ច្រមុះ មាត់ ចង្ការ ថ្គាម ដើមទ្រូង នឹង រាង របស់នាង ។

ក្នុងនោះ ដេននី ក្វាន់ បានបញ្ជាក់បន្ថែមទៀតថា បើនាងបើកសូមជួយគាំទ្រផង ហើយប្រសិនបើអ្នកណាចង់ស្អាត អាចទៅរកនាងបាន ។ គ្រាន់តែនាងបញ្ជាក់បែបនេះ ហ្វេនៗនាំគ្នាគាំទ្រនាង ដោយអ្នកខ្លះថា ជឿជាក់លើនាង អ្នកខ្លះទៀតថាបើកទៅ ចាំទៅរកកែដែរ ហើយអ្នកឯទៀតក៏ជូនពរនាងទទួលបានជោគជ័យផងដែរ ។ជុំវិញរឿងនេះ Sabay បានទាក់ទងដើម្បីសុំការបំភ្លឺបន្ថែម តែពេលទូរសព្ទ័ចូល នាងមិនទទួល ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម