• 2021-09-22 07:28:51
  • ជីវិតតារា

ស្ងាត់​ៗ តារាចម្រៀង ហេង ពិទូ ចេញ​មក​ប្រកាស​ដំណឹង​អាក្រក់១ ដំណឹង​ល្អ​មួយ!

  • 2021-09-22 07:28:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាចម្រៀងនៅផលិតកម្មសាន់ដេ លោក ហេង ពិទូ បានប្រកាសដំណឹងពីការឈប់ចេញច្រៀងដោយធ្វើចម្រៀងជាAlbum វិញ រហូតធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល ។

នៅប៉ុន្មាននាទីមុននេះ តារាចម្រៀង លោក ហេង ពិទូ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកដោយបញ្ជាក់ថា ចាប់ពីថ្ងៃនេះទៅលោកសម្រេចចិត្តថានឹងឈប់ចេញច្រៀងទៀតហើយ ដោយលោកជ្រើសរើសផ្លូវធ្វើចម្រៀងជា Album វិញ ។

លោក ហេង ពិទូ បន្ថែមទៀតថា ទាំងនេះគឺជាការសម្រេចចិត្តយ៉ាងច្បាស់លាស់ហើយថាលោកនិងចេញ Album ចម្រៀងក្នុងពេលឆាប់ៗនេះ ។

បើក្រឡេកទៅមើលអ្នកគាំទ្ររបស់លោកវិញ ភ្ញាក់ផ្អើលរហូតក្តុកក្តួលរកថាមិនត្រូវទៀតផង ចំណែកអ្នកខ្លះទៀតថាលោកគ្រាន់តែនិយាយកំប្លែងទេដឹង ។ ជុំវិញរឿងនេះ មិនដឹងថា លោក ហេង ពិទូ និយាយគ្រាន់តែជាការលេងសើចរឺយ៉ាងណានោះទេ ហើយខាង Sabay ក៏មិនអាចទាក់ទងទៅលោក ពិទូ បានដែរ ។

រំលឹកផងដែរថា ម្ចាស់បទ«ទីបំផុត»គឺជា អតីតសមាជិកល្បីម្នាក់នៅក្នុងក្រុម MKS កាលពីឆ្នាំ២០០៥-២០០៦ ។បន្ទាប់មកលោកបានចូលទៅច្រៀងនៅផលិតកម្ម Spark ហើយចាកចេញទៅច្រៀងឲ្យផលិតកម្ម Bigman បានរយៈពេលជិតពីរឆ្នាំ លោកបានចូលមកផលិតកម្មសាន់ដេ។ នៅផលិតកម្មសាន់ដេបានមួយរយៈ លោកក៏បានដើរចេញ ដោយមកផលិតបទចម្រៀង Original Song ដោយខ្លួនឯងរហូតដល់បច្ចុប្បន្ននេះ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់