• 2021-09-23 02:05:22
  • ព័ត៌មាន

HYBE ចេញសេចក្ដីថ្លែងការណ៍ភ្លាមៗពីដំណឹងផ្អើលថា​ Miyawaki Sakura ចុះកុងត្រាជាមួយក្រុមហ៊ុន

  • 2021-09-23 02:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹកនេះ​មាន​ព័ត៌មានចុះផ្សាយព្រាតថា​ Miyawaki Sakura បាន​ចុះ​កុងត្រាជាមួយនឹងក្រុមហ៊ុន HYBE ក៏ដូចជាត្រៀម​ចូល​ជា​សមាជិក​ក្នុងក្រុម​ចម្រៀងថ្មី​របស់​ក្រុមហ៊ុនទៀតផង។

ទាក់ទង​នឹង​បញ្ហា​នេះ​ HYBE ក៏បានចេញ​ សេចក្ដី​ថ្លែងការណ៍មួយ ដោយលើកឡើងថា​ ពួកគេ​មិនអាច​បញ្ជាក់​ការពិតច្បាស់យ៉ាងណា​ទេអំពីកុងត្រា​របស់តារាៗ ហើយពួកគេក៏មិនបានចែករំលែកព័ត៌មាន​អ្វី​ពី Miyawaki Sakura ដែរ។

ស្ថិតក្នុង​ការ​បង្ហើបខ្លី​ ជាមួយនឹង​ Mydaily អ្នក​តំណាងម្នាក់របស់ HYBE បាន​លើកឡើង​យ៉ាង​សាមញ្ញថា ពួកគេ​មិនអាចបញ្ជាក់ពីព័ត៌មានអ្វី​ទាំងអស់​ពីក្រុមចម្រៀង​ថ្មី​របស់ Source Music។

«ពួកយើងមិនអាច​បញ្ជាក់​ពីព័ត៌មាន​លម្អិតណាមួយពីកុងត្រា​តារារបស់យើងទេ។ យើងសុំការយោគយល់ពីអ្នកទាំងអស់គ្នា»៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់