• 2021-09-23 06:51:00
  • ជីវិតតារា

មិនធម្មតា គូដណ្តឹង ទឹម រដ្ឋា គឺជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងក្នុងនឹងក្រៅប្រទេស!

  • 2021-09-23 06:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងខ្ពស់ស្រឡះ ទឹម រដ្ឋា មានគូដណ្តឹងជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យទាំងក្នុង និងក្រៅប្រទេស រហូតធ្វើឲ្យនាងចាប់ជំនួញមួយនេះក្នុងដៃ ក្រៅពីសិល្បៈថែម​ទៀត ។

តារាសម្តែង ទឹម រដ្ឋា បានប្រាប់ Sabay ឲ្យដឹងថា តាមពិតទៅគូដណ្តឹងរបស់នាងសព្វថ្ងៃគឺជា ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យមិនថាតែក្នុងស្រុកខ្មែរទេ គឺ​គេរកស៊ីរហូតធ្លាយដល់ក្រៅប្រទេសទៀតផង។

ក្នុងនោះ រដ្ឋា បានបញ្ជាក់ទៀតថា ក្រៅពីការងារសិល្បៈ នាងចាប់យកជំនាញអចលនទ្រព្យ ហើយសព្វថ្ងៃនេះ រដ្ឋា កំពុងសិក្សាស្វែងយល់ឲ្យកាន់តែច្រើនថែមទៀតជាមួយគូដណ្តឹងរបស់នាង ។រដ្ឋា «ខ្ញុំរាល់ថ្ងៃបើក្រៅពីការងារសិល្បៈ គឺខ្ញុំចាប់យកជំនាញខាងអចលនទ្រព្យ ហើយរាល់ថ្ងៃនេះ កំពុងស្វែងយល់ការងារជាមួយគាត់ ខ្ញុំដើរជាមួយគាត់ ទាំងពេលប្រជុំ ទាំងពេលគាត់ទៅជួបភ្ញៀវ គឺខ្ញុំទៅជាមួយគាត់រហូត ហើយឥឡូវខ្ញុំចាប់ជំនាញនេះ»។

គួរបញ្ជាក់ផងដែរថា គូដណ្តឹងរបស់ កញ្ញា ទឹមរដ្ឋា គឺជាជនជាតិអាមេរិកកាត់អេស្បាញ ដែលមានឈ្មោះថា Jovany Antonioហើយអ្នកទាំងពីរកំពុងតែរង់ចាំថ្ងៃល្អដើម្បីរៀបចំពិធីមង្គលការ នាពេលខាងមុខនេះផងដែរ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម