• 2021-09-23 07:45:57
  • ព័ត៌មាន

ឃើញលេងសើចច្រើនបែបនេះមិនស្មានថា អ៊ីណូ មានចំណុចពិសេសច្រើន​ ទើប​អាចទាក់ចិត្តភរិយាបាន!

  • 2021-09-23 07:45:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្វីត្បិតថានៅក្នុងជីវិតសិល្បៈតារាចម្រៀងលោក អ៊ីណូ ហាក់ចូលចិត្តលេងសើចច្រើន រិៈរកអ្វីប្លែកៗជូន ជាទស្សនីយភាពមហាជន មិននឹកស្មានសោះថា អ៊ីណូ មានប៉ុន្មានចំណុចសាមញ្ញដែលអាចបំបែកដូង នារីបន្ទាយមានជ័យម្នាក់ក្លាយជាប្រពន្ធទាល់តែបាន។

តារាចម្រៀងសម្លេងស្អកលោក អ៊ីណូ បានបញ្ចប់ជីវិតនៅលីវដោយបានរៀបការខ្នាតតូចស្ងាត់ៗជាមួយ នារីរូបស្រស់ស្អាតមិនចាញ់តារាម្នាក់កាលពីថ្ងៃទី១៨ កញ្ញាកន្លងទៅ។ ហើយកាលពីថ្មីៗនេះនៅក្នុងបទ សម្ភាសន៍ជាមួយ Sabay អ៊ីណូ បានរៀបរាប់ប្រវត្តិគ្រាសាងស្នេហ៍ដំបូអជាច្រើនធ្លាយដល់រឿងយុទ្ធសាស្ត្រ ដែលលោកអាចឆក់យកក្ដីស្រលាញ់ពិតប្រាកដពីភរិយា។

អ៊ីណូ បានប្រាប់ថា ថ្វីត្បិតជាអ្នកសិល្បៈឈ្មោះគួរសមម្នាក់ ហើយលេងសើចច្រើន ក៏ពិតមែនប៉ុន្តែជីវិត ឯកជនរបស់លោក គឺរស់នៅក្នុងភាពសាមញ្ញខ្លាំងបំផុត មិនចេះរៀបចរិកច្រើន ហើយបន្ទាប់ពីបញ្ចប់ការងារសិល្បៈ លោកងាកទៅសង្វាតការងារកស៊ីសម្រុកទាំងយប់ទាំងថ្ងៃ។ ដោយផ្អែកលើចំណុចទាំង នេះទើប អ៊ីណូ អាចទទួលបានការស្រលាញ់ពិតពីភរិយា។

អ៊ីណូ៖”និយាយតាមត្រង់ទៅភរិយាបង ស្គាល់គ្នាយូហើយតែទើបទាក់ទងគ្នាបាន២ឆ្នាំជាងនេះឯង ព្រោះ តែគាត់ព្យាយាមស្វែងយល់ និងមើលពីអត្តចរិកបងហើយបន្ទាប់មកគាត់ក៏ព្រម ដោយគាត់ថាគាត់ពេញ ចិត្តបងជាបងមិនមែនសម្លឹងឃើញពីជីវិតតារាអីនោះទេ គឺគាត់ស្រលាញ់ត្រង់ថាបងសាមញ្ញ រៀបចំខ្លួន ធម្មតាៗទៅជួបគាត់មិនរៀបឬកច្រើន មួយទៀតគាត់ពេញចិត្តការតស៊ូរកស៊ីរបស់បង”។

ដោយឡែកបន្ទាប់ពីរៀបការឪពុកម្ដាយដឹងលឺតិចតួចរួចមក អ៊ីណូ តឿនឱ្យកូវីដ-19 បាត់ឆាប់ៗព្រោះតែ លោកអន្ទះសារចង់រៀបចំអាពាហ៍ពិពាហ៍ខ្នាតធំ ហើយលោកគ្រោងហៅមិត្តសិល្បៈ និងដៃគូជំនួញរាប់ រយនាក់ឯណោះឱ្យចូលរួមមង្គលរបស់លោក៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម