• 2021-09-23 08:15:55
  • ជីវិតតារា

ធ្លាប់ឃើញ ស្រីលិ ស្លៀកសិចស៊ី ដល់ពេលទៅវត្តស្លៀកឡើងសុភាព ឃើញហើយលង់ម៉ង !

  • 2021-09-23 08:15:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងស្រស់ស្អាត គួរឲ្យស្រលាញ់ អៀ ម៉េងលិ ហៅស្រីលិ បានធ្វើឲ្យអ្នកគាំទ្រសរសើរយ៉ាងខ្លាំងបន្ទាប់ពីនាងបានស្លៀកសម្លៀកបំពាក់ទៅវត្តយ៉ាងស្រស់សោភា ដែលគ្រប់គ្នាធ្លាប់ឃើញនាងតែងតែស្លៀកពាក់សិចស៊ី ។

នៅថ្ងៃនេះ ម៉េង លិ បានបង្ហោះរូបភាពទៅវត្តជាច្រើនសន្លឹក នៅលើគណនីរបស់នាង ដោយនាងស្លៀកពាក់យ៉ាងសមសួនសុភាព អាវសប៉ាក់ដៃវែងផ្កាត្រកួន អមជាមួយសំពត់ពណ៌លឿងស្រស់ រួមទាំងការទម្លាក់សក់មកក្រោយអមជាមួយបូរចងពណ៌ស រំលេចយ៉ាងស្រស់ស្អាត មើលទៅសុភាពគួរឲ្យស្រលាញ់ណាស់ ។ក្នុងនោះដែរ ស្រី លិ បានបញ្ជាក់ថា ចូលដល់បិណ្ឌ២នេះ នាងបានទៅ៣វត្តហើយ ហើយបុណ្យដែលនាងបានធ្វើនេះ នាងសូមឲ្យបានទៅដល់ម្តាយរបស់នាង ឲ្យគាត់មានអាយុវែង នឹងសុខភាពល្អ មាំមួនទៀតផង។

គួរឲ្យដឹងផងដែរថា ស្រី លិ គឺជាស្រីស្អាតនិយមភាពសិចស៊ី គួរឲ្យខ្នាញ់ មិនថាបុរសៗទេដែលចាប់អារម្មណ៏ទៅលើសម្រស់របស់នាង សូម្បីតែនារីៗ ក៏លង់និងសម្រស់របស់នាងដែរ ។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់