• 2021-09-24 02:11:00
  • ព័ត៌មាន

រឿង​បុរាណ​២​រឿង ឆ្លុះ​បង្ហាញ​សមត្ថភាព​សម្ដែង​មិន​ធម្មតា​របស់​ព្រះនាង​តូច ជេនណា

  • 2021-09-24 02:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រះនាង​តូច នរោត្តម ជេនណា ដែល​បាន​ធ្វើ​ឲ្យ​គេ​ចាប់​អារម្មណ៍​តាំង​ពី​ឆ្នាំ ២០២០ មក​នោះ ឥឡូវ​បាន​លេច​មុខ​កាន់​តែ​ច្រើន​ក្នុង​ការងារ​សិល្បៈ ស្រប​ពេល​ដែល​គេ​ឃើញ​អ្នក​ព្រះនាង​តូច​ពិត​ជា​មាន​ទេពកោសល្យ​សិល្បៈ​មិន​ធម្មតា។

ថ្មី​ៗ​នេះ ព្រះនាង​តូច បាន​លេច​វត្តមាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត​ភាគ​ចំនួន​២​រឿង​ផលិតដោយ​ស្ថានីយ​ទូរទស្សន៍ស៊ីធីអិន នោះ​គឺ​រឿង "ទេពធីតាព្កុលមាស" និង​រឿង "នគរ​មាស"។ ទាំង​ពីរ​រឿង ព្រះនាង​តូច​សុទ្ធ​ជា​តួអង្គ​ឯក ប៉ុន្តែ​មួយ​រឿង ព្រះនាង​សម្ដែង​ជា​តួអង្គ​ក្នុង​វណ្ណៈ​ខ្ពស់។ ដោយ​ឡែក​មួយ​រឿង​ទៀត សម្ដែង​ជា​តួអង្គ​ក្រ​ខ្សត់ និង​កម្សត់​ថែម​ទៀត។

នៅ​ក្នុង​រឿង "ទេពធីតា​ព្កុល​មាស" ព្រះនាង​តូច ត្រូវ​ម្ដាយ​ចុង​វាយ​ធ្វើ​បាប​យ៉ាង​គួរ​ឲ្យ​អាសូរ។ ប៉ុន្តែ​ជាមួយ​គេ តួអង្គ​រងកម្ម​នេះ បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​បាន​ឃើញ​ច្បាស់​ពី​ទេពកោសល្យ​របស់​ព្រះនាង ដែល​ស្ថិត​ក្នុង​វណ្ណៈក្សត្រ ប៉ុន្តែ​អាច​មកសម្ដែង​ជា​តួអង្គ​ក្រ​ខ្សត់ ត្រូវ​គេ​វាយ​ធ្វើ​បាប បាន​យ៉ាង​ល្អ​ឥត​ខ្ចោះ។

ប្រិយមិត្ត​អាច​ទស្សនា​ភាពយន្ត​ទាំង​ពីរ​ដែល​ជា​ការ​សម្ដែង​របស់​ព្រះតូច​បាន នៅ​លើ Soyo។ តែ​ឥឡូវ​តោះ...ទស្សនា​វីដេអូ Teaser នៃ​រឿង​ទាំង​ពីរ​ទាំង​អស់​គ្នា​សិន៖

អត្ថបទ៖ ទារិកា

មតិយោបល់