• 2021-09-27 06:59:17
  • ព័ត៌មាន

អ៊ីណូ ដេកបន់ឱ្យកូវីដឆាប់បាត់ ប្រញ៉ាប់បើកសម្ភោធហាងថ្មី២ព្រមគ្នា

  • 2021-09-27 06:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូវីដកំពុងរាតត្បាតអ្នកសិល្បៈ ក៏ដូចជាប្រជាជនប្រកបរបធ្លាក់ចុះបាត់បង់ប្រាក់ចំណូល អ៊ីណូ មិនព្រួយបែរជាសំងំបើកជំនួញ២ថ្មីបន្ថែមពីលើហាងលក់ឡាន នឹងត្រៀមបើកសម្ភាធជាផ្លូវការទៀតផង។

ធ្លាប់មានប្រវត្តិត្រូវម្ចាស់បំណុលទាលុយផ្អើលពេញទីក្រុង អ៊ីណូ នៅតែអាចដោះស្រាយបានបើទោះជា កេរ្ដិ៍ឈ្មោះអាប់អោនដោយសាររឿងនេះបន្តិចក្ដីតែផ្ទុយទៅវិញ អ៊ីណូ មិនខ្វល់បែរជាកំពុងសំងំត្រៀមបង្ហាញមុខមាត់ជំនួញថ្មីពីរព្រមគ្នាក្រោយស្ងប់ស្ងាត់កូវីដ។

អ៊ីណូ បង្ហើបប្រាប់ Sabay កាលពីថ្មីៗនេះថាលោកតឹងចិត្តណាស់ឱ្យតែជំងឺកូវីដ-19 រាងស្បើយបន្តិចលោក នឹងបើកសម្ភោធជំនួញថ្មីរបស់លោក ព្រមជាមួយភរិយា។ ជំនួញធំណែនដៃនេះ អ៊ីណូ បោះទុនមិនតិចទេ ក្នុងការបើកដំណើរការជំនួញទាំងនេះ ជំនួញថ្មីទី១នោះគឺ ហាងលក់រថយន្ដសាខាទី២នៅជិតផ្សារទំណើប អ៊ីអន២ ចំណែកជំនួញទី២នោះ គឺជាហាងលក់សម្លៀកបំពាក់ និងបោះដុំ ដែលភរិយាយរបស់លោកជាអ្នកមើលការខុសត្រូវ។

យ៉ាងណាមិញ អ៊ីណូ បានបន្តប្រាប់ថាក្រៅពីការងារសិល្បៈលោកកំពុងសម្រុកបើកជំនួញថ្មីជាច្រើនបន្ថែម។ ហើយបច្ចុប្បន្នលោកកំពុងធ្វើជា BA ឱ្យផលិតផល២មុខក្នុងដៃផងដែរ ហើយបើនិយាយពីប្រាក់ចំណូលហូរដូចទឹកតែម្ដងក្នុងមួយខែៗ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់
អត្ថបទពេញនិយម