• 2021-09-27 07:35:37
  • ជីវិតតារា

ក្រោយបែកគ្នា ស៊ុក សុភា ថាផ្តើមពីសូន្យ ល្អជាងទ្រាំរស់ជាមួយចំណុចសូន្យរហូត

  • 2021-09-27 07:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីតតារាសម្តែង លោក ស៊ុក សុភា ក្រោយបែកបាក់គ្នាជាមួយភរិយា លោកបានបង្ហោះសារយ៉ាងចាក់ដោតរហូតធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

កាលពីពេលថ្មីៗនេះ អតីតតារាសម្តែង លោក ស៊ុក សុភា បានបង្ហោះរូបភាពស្លៀកសារ៉ុងកៅស៊ូ ថែមទាំងលាបក្រែម ថតនៅក្នុងបន្ទប់ អមជាមួយសារយ៉ាងវែងអន្លាយដោយរៀបរាប់ពីវេលាដែលត្រូវបានគេមើលងាយមិនឲ្យតម្លៃ ដែលអ្នកខ្លះគិតអវិជ្ជមានមកលើលោក ទាំងដែលលោកមិនមានកំហុសណាមួយផងនោះ។

ចំពោះសារក្នុងនោះ លោក ស៊ុក សុភា ក៏បានបញ្ជាក់ផងដែរថា ខ្លួនត្រូវតែអត់ធ្មត់ ដោយមិនតបត កុំបាក់ទឹកចិត្តធ្វើយ៉ាងណាខំប្រឹងដើម្បីទទួលបានលទ្ធផលល្អប្រសើរ ហើយអ្វីដែលសំខាន់គឺមិនត្រូវខ្វល់ពីសំដីរបស់អ្នកដ៏ទៃគេគិតយ៉ាងណានោះទេ ព្រោះមនុស្សម្នាក់ៗមានចំណុចខុសៗគ្នា ការគិតខុសគ្នា ដូចនេះត្រូវធ្វើទៅតាមអ្វីដែលត្រឹមត្រូវ។

លោកបានបន្ថែមទៀតថា ការចាប់ផ្តើមពីចំណុចសូន្យ គឺប្រសើរជាងទ្រាំរស់ជាមួយចំណុចសូន្យរហូត៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម