• 2021-09-29 03:45:56
  • ព័ត៌មាន

ដំណឹងសោកសៅ! តួត្លុកល្ខោនច្រៀងរបស់មន្ទីរវប្បធម៌ខេត្ដកំពង់ធំ​ លោក រស់ សាវឿន ទទួលមរណៈភាពហើយ

  • 2021-09-29 03:45:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លេចដំណឹងដ៏ក្រៀមក្រំមួយនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា នេះ បន្ទាប់ពីគេទទួលដំណឹងថា អតីតតួត្លុកល្ខោនច្រៀង នៃមន្ទីរវប្បមធ៌ និងវិចិត្រសិល្បៈខេត្ដកំពង់ធំ គឺលោក រស់ សាវឿន បានទទួលបរណៈភាពហើយដោយរោគាពាធ។

លោក​ ប៊ុណ្ណារិទ្ធ

យោងតាមម្ចាស់គណនីFacebook របស់លោក ប៊ុណ្ណារិទ្ធិ ដែលបានបង្ហោះរូបថត១សន្លឹករបស់លោក រស់ សាវឿន ដោយភ្ជាប់ដំណឹងដ៏ក្រៀមក្រំខ្លីមួយនៅនៅមុននេះថា លោកពូរស់ សាវឿន បានទទួលអនិច្ចកម្មកាលពីថ្ងៃទី២៨ ខែកញ្ញា ២០២១ ដោយរោគាពាធ។ លោកជាអតីតតួត្លុកល្ខោនច្រៀងនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តកំពង់ធំ។ សូមវិញ្ញាណក្ខន្ធពូបានទៅកាន់ឋានសុគតិភព។

លោកគ្រូ រស់ សាវឿន

ទោះជាយ៉ាងណាទំព័រហ្វេសប៊ុកផ្លូវការរបស់មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ដកំពង់ធំ មិនទាន់ឃើញបញ្ចេញព័ត៌មានអ្វីទាក់ទងនឹងមរណៈភាពរបស់លោក រស់ សាវឿន​ នេះ​នៅ​ឡើយទេ។ ប៉ុន្ដែបន្ទាប់ពីលោក ប៊ុណ្ណារិទ្ធ បញ្ចេញនូវដំណឹងដ៏សោកសៅនេះ មានអ្នកគោរពស្រឡាញ់លោកចូលទៅខមិនដោយសុំបួងសួងឲ្យវិញ្ញាណក្ខន្ធលោកបានទៅកាន់ទីស្ងប់សុខ ដោយអ្នកខ្លះរំលឹកថា កាលនៅមានជីវិតលោកគឺជាមនុស្សស្លូត និងចិត្ដល្អទៀតផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់