• 2021-09-29 08:24:24
  • ព័ត៌មាន

Idol រកឃើញគូជីវិតហើយ! ចែឡេង បង្ហាញមុខគូស្នេហ៍ចំថ្ងៃពិសេសតែម្ដង

  • 2021-09-29 08:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគាំទ្រពិតភា្ញក់ផ្អើល និងច្រណែនមិនស្ទើរទេដោយកាលពីថ្មីៗនេះតារាចម្ដែងរាងខ្ពស់ស្រឡះ ចែឡេង ទើបបង្ហាញមុខម្ចាស់បេះដូងរបស់នាងក្នុងថ្ងៃពិសេសតែម្ដង នេះយោងតាមគណនី IG ផ្លូវការរបស់តារាសម្ដែង ភិន សុដាលីស

ចូលដល់ចុងកញ្ញាភ្លាមៗតារាសម្ដែង ចែឡេង មិនបង្អង់យូសម្រេចចិត្តបញ្ជប់ឈ្មោះនៅលីវដោយនាង រកឃើញគូជីវិតហើយ។ ដោយនៅប៉ុន្មានថ្ងៃមុននេះនាង ទើបបង្ហាញមុខអនាគតស្វាមីជាផ្លូវការក្នុងថ្ងៃ ពិសេសទាំងព្រម គឺចំថ្ងៃមេបាញ្ញាតិមិត្តទាំងសងខាងដឹងឮ កូនប្រុសកូនស្រីទាំងពីរបានរៀបកម្មវិធីភ្ជាប់ ពាក្យដែលមានការចូលរួមពីមិត្តរួមអាជីពទៀតផង។

អាចនិយាយបានថាគ្រប់គ្នាភ្ញាក់យ៉ាងខ្លាំងព្រោះថាកន្លងមកតារាស្រីរូបនេះមិនដែលបញ្ចេញសកម្មភាព ឬបង្ហាញមុខគូស្នេហ៍លើបណ្ដាញសង្គមទេ ពោលគឺនៅពេលដែលស្វែងយល់ចិត្តគ្នាច្បាស់លាស់នាំ ឪពុកម្ដាយចូលស្ដីភ្ជាប់ពាក្យប្រឹពតែម្ដង ធ្វើឱ្យអ្នកគាំទ្រច្រណែន ចែឡេង មិនតិចនោះទេដែលអាចស្វែង រកគូជីវិតពិត។

យ៉ាងណាមិញមហាជន ក៏ដូចជាមិត្តអាជីពបានចូលរួមអបរអរសាទរនាងយ៉ាងច្រើនផងដែរ ហើយខ្លះ ទៀតក៏ចង់ដឹងដែរថា Idol របស់ពួកគេនឹងចូលរោងជ័យនៅពេលណានោះ ខណៈក្រុមការងារ Sabay កំពុងធ្វើការសាកសួរជុំវិញគម្រោងអាពាហ៍ពិពាហ៍រស់តារាស្រីរូបនេះ៕

អត្ថបទ៖ Pav SreyPich

មតិយោបល់