• 2021-09-30 04:08:15
  • ព័ត៌មាន

ឲ្យពរម្នាក់មួយផង! ពេលនេះ Linda ដាក់ពាក្យចូលជាបេក្ខនារីកម្ពុជាប្រកួតកម្មវិធី I-LAND2 របស់កូរ៉េហើយ

  • 2021-09-30 04:08:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី I-LAND 2 បាន​ប្រកាសទទួល​ពាក្យចូលរួម​ប្រកួត​ហើយ ដើម្បី​ជ្រើសយក​ជើងខ្លាំង​ផ្នែក​នារីៗ មកក្លាយជា​តារា​របស់ខ្លួន បន្ទាប់ពីជោគជ័យ​រដូវកាល​មុន ហើយបង្កើតបាន​ជា​ក្រុម ENHYPEN

ជាក់ស្ដែង​បេក្ខនារី​ដែល​មាន​សិទ្ធិចូល​ប្រកួត​បាន​ត្រូវ​តែជាអ្នក​ដែល​មានសមត្ថភាពសិល្បៈ ជាពិសេស​រាំច្រៀង ហើយជាពិសេស​ត្រូវ​តែ​ជាអ្នក​ដែល​កើតពីខែមករា ឆ្នាំ ២០០០ ដល់ខែធ្នូ ឆ្នាំ២០០៩។ ជាមួយគ្នានោះ អ្នកដែលមានចំណាប់អារម្មណ៍អាច​ដាក់ពាក្យចូល​ប្រកួត​បាននៅទូទាំងពិភពលោក។

ឱកាសល្អ​ដល់ពេលលេចមុខហើយ ដូច្នេះ​ Linda_Vee ដែលជាយុវតីកម្ពុជា គ្រប់គ្នា​ស្គាល់ច្បាស់ថា​ក៏ជាអ្នកពូកែរាំ មាន​សមត្ថភាពខ្ពស់ ទាំង​ស្អាត ទាំង​ឆ្លាតផង ក៏បាន​ដាក់ពាក្យចូល​ប្រកួត​កម្មវិធីធំនេះដែរ។

និយាយក្នុង Instagram Story នាង​ក៏បាន​និយាយដែរថា​ នាង​រំភើប​នឹង​ការ​ដែលគ្រប់គ្នាលើកទឹកចិត្តនាង ឲ្យស៊ូក្នុងកម្មវិធីនេះ។ សម្រាប់ Linda ខ្លួន​ឯងក៏សន្យាថា​នឹង​ប្រឹង​ឲ្យអស់ពីសមត្ថភាព ឯលទ្ធផល​បែប​ណា នាង​នឹង​ទទួល​យក​ទាំងអស់ ព្រោះ​យ៉ាងណា​វា​នឹង​មិនធ្វើឲ្យនាង​ស្ដាយក្រោយទៅថ្ងៃមុខ។

កម្មវិធី​ I-LAND2 នឹងចាប់ផ្ដើម​ចាក់ផ្សាយ​ជា​ផ្លូវការនៅ​ឆ្នាំ ២០២២ ហើយជាពេល​ដែលយុវតីជា​ច្រើនបង្ហាញ​សមត្ថភាពរៀងៗខ្លួន​ ដណ្ដើមជោគជ័យ​លើវិថី K-Pop

អត្ថបទ៖ យី សុធារី

មតិយោបល់