• 2021-09-30 04:23:39
  • ព័ត៌មាន

កក់ក្ដៅ ហើយល្អូកល្អិនប៉ុណ្ណេះ មិនទាន់គ្រប់ទេ គង់ ច័ន្ទស្រីមុំ ចង់ឲ្យស្វាមីកាន់ដៃដល់វ័យជរាទៀត!

  • 2021-09-30 04:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការបង្ហាញភាពផ្អែមល្ហែម និងស្និទស្នាលជាមួយស្វាមី និងកូនស្រីរបស់តារាសម្ដែង គង់ ច័ន្ទស្រីមុំ វាស្ទើតែស៊ាំភ្នែកអ្នកគាំទ្រទៅហើយ ព្រោះគ្រួសារតារាដ៏ស៊ីវិល័យមួយនេះតែងតែបង្ហាញភាពល្អូកល្អិនបែបនេះរហូតមិនថាទៅដល់ទីណា។ ប៉ុន្ដែលើកនេះ ខុសប្លែកពីធម្មតាដោយអ្នកនាងពោលរឿងជីវិតគ្រួសារដ៏កម្រ។

នៅលើគណនី Instagram របស់ខ្លួនកាលពីថ្ងៃម្សិលមិញ គង់ ច័ន្ទស្រីមុំ បានបង្ហោះរូបថតស្លៀកសិចស៊ីចុះលេងទឹកជ្រោះជាមួយស្វាមីជាច្រើនសន្លឹក អមជាមួយសារអគុណស្វាមីដែលបានផ្ដល់គ្រប់យ៉ាងឲ្យអ្នកនាង ហើយអ្នកនាងក៏យល់ថា សព្វថ្ងៃនេះអ្នកនាងមានសំណាងបំផុតដែលបានលោក ឃឹម សីហា ជាស្វាមី។

គង់ ច័ន្ទស្រីមុំ៖ “អូនជាមនុស្សស្រីម្នាក់មានសំណាងបានបងជាប្ដី ផ្ដល់ឲ្យអូននូវភាពកក់ក្ដៅ សេចក្ដីសុខ ដែលមនុស្សស្រីគ្រប់គ្នាប្រាថ្នាចង់បាន រួមទាំងអូនផង។ សង្ឃឹមថាយើងនឹងកាន់ដៃគ្នារហូតដល់ចាស់កោងខ្នង”។

ក្រោយពីបញ្ចេញរូបថត និងសារមួយនេះ មហាជន ជាពិសេសអ្នកគាំទ្រតារាសម្ដែង គង់ ច័ន្ទស្រីមុំ បានពោលកោតសរសើរនូវទឹកចិត្ដប្ដី-ប្រពន្ធដែលបានផ្ដល់កក់ក្ដៅឲ្យគ្នាទៅវិញទៅមក ហើយថែមទាំងជូនពរឲ្យអ្នកទាំង២ស្រឡាញ់យល់ចិត្ដគ្នា និងបង្កើតកូនបន្ថែមទៀតទុកជាចំណងដៃ ហើយអ្វីដែលតារារូបនេះប៉ងប្រាថ្នាពេលនេះសូមឲ្យសម្រេចដូចក្ដីបំណង៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម