• 2021-10-01 01:00:00
  • ព័ត៌មាន

កូនប្រុសរបស់ Michael Jackson សរសើរអស់ពីចិត្តចំពោះ BTS សម្រាប់ការបន្តមរតកតន្ត្រីឪពុកខ្លួន

  • 2021-10-01 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី BTS បាន​បំបែក​កំណត់ត្រាដ៏អស្ចារ្យ ដោយឈរជើង​លើតារាង Billboard រយៈពេល​យូរ​បំផុត ព្រម​ទាំង​ការ​បង្ហាញមុខនៅអង្គការសហប្រជាជាតិ ក៏ដូចជាការសហការជាមួយនឹង​តារាខាងប៉ែកលោកខាងលិចជា​ច្រើននាក់រួចមក គ្រប់គ្នា​ប្រាកដជា​ច្បាស់ពីភាពអស្ចារ្យ​របស់​ក្រុម​ចម្រៀង​បុរស​មួយនេះ​ហើយ។ ការ​គាំទ្រ​ពិតជា​មាន​ច្រើន​មិនមែនតែក្នុងតំបន់អាស៊ីទេ ព្រោះ​វា​លាតសន្ធឹង​ទូទាំងពិភពលោក ហើយសូម្បី​បុគ្គលល្បីៗក៏សរសើរមិនដាច់ពីមាត់ចំពោះ​​ BTS ដែរ ហើយក្នុងនោះ​រួមមាន​ទាំង​កូនប្រុស​របស់ស្ដេចចម្រៀងប៉ុប Michael Jackson ផងដែរ។

BTS

Prince Michael ដែល​ជាកូន​ប្រុស​ស្ដេចចម្រៀងប៉ុនលំដាប់ពិភពលោក Michael Jackson បាន​ផ្ដល់បទសម្ភាសមួយ​ពីកម្មវិធី​សប្បុរសធម៌ខ្លួនគឹ HEAL LOS ANGELES FOUNDATION ជាមួយនឹង​ Liam McEwan។ ប៉ុន្តែឈាន​ដល់ចំណុចមួយ​ McEwan បាន​លើកឡើងពី BTS ថា៖

Prince Michael

«កន្លងទៅ ពួកគេ​ (BTS) ទទួលឥទ្ធិពល​យ៉ាង​ធំ​ពី​ឪពុក​របស់​អ្នក ដូចជាការ​បង្ហាញក្នុងបទ “Dynamtite” ក្បាច់រាំល្បីខ្លាំង​របស់ MJ និង​បទ​ចម្រៀ​ងថ្មីគឺ “Butter” ដែល​ចាប់ផ្ដើមពីឃ្លាថា “Smooth Like Butter, Like a criminal undercover” ដែល​អីហ្នឹង​ជា​ដើម»។

បន្ទាប់មក​ លោកក៏បាន​សួរ Prince ថា​មាន​អារម្មណ៍យ៉ាងណា​ ពេល​ឃើញក្រុម​ល្បី​មួយនេះ​ រម្លឹក​ជានិច្ចពី​ឪពុករបស់ខ្លួន តាមរយៈកាយវិការ​ដឹងគុណ​ ហើយធ្វើវា​ឲ្យទៅជា​រឿង​ពិសេស​មួយទៀតបែបនេះ។

Michael Jackson

Prince Michael បាន​តបថា​លោកសរសើររាល់តន្ត្រីរបស់ BTS ហើយពិតជា​គួរ​ឲ្យចាប់អារម្មណ៍ និងរំភើបណាស់ ពេល​បាន​ឃើញពួកគេ ទទួលយកឥទ្ធិពលពីឪពុក​ ហើយតែង​ដឹងគុណ ការគោរពចំពោះ​ភាព​អស្ចារ្យរបស់រៀមច្បងបែប​នេះ។

ម្យ៉ាងទៀត Prince ក៏សរសើរនឹង​ភាពវៃឆ្លាតរបស់ BTS ដែល​ចេះ​ច្នៃ​ អ្វី​ដែល​ឪពុក​លោកបន្សល់ទុក ហើយកែប្រែឲ្យទៅជា Style សម័យ​ថ្មីតាមបែប​ពួកគេវិញ។ នេះ​ជា​អ្វី​ដែលេ​មិនអាច​មើលរំលងបាន​ឡើយ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម