
- ព្រហស្បតិ៍, 30 កញ្ញា 2021 07:12
- ព័ត៌មាន
នេះគឺរឿងផ្លូវងងឹត មិនជឿកុំប្រមាថ! កុសុម៉ា ទម្លាយថា នាងធ្លាប់មានគេនាំឲ្យទៅសម្លាប់ខ្លួន!
- ព្រហស្បតិ៍, 30 កញ្ញា 2021 07:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នេះគឺរឿងផ្លូវងងឹត មិនជឿកុំប្រមាថ! កុសុម៉ា ទម្លាយថា នាងធ្លាប់មានគេនាំឲ្យទៅសម្លាប់ខ្លួន!
ចន្លោះមិនឃើញ
ប្រិយមិត្តធ្លាប់តែបានឃើញពីភាពកំប្លុកកំប្លែងរបស់ពិធីការនី សុភ័ក្រ្ត កុសុម៉ា ប៉ុន្តែគ្រប់គ្នាប្រាកដជាបើកភ្នែកធំៗក្រោយបានដឹងពីរឿងអបិយជំនឿរបស់នាងបន្ទាប់ពីឆ្លងកាត់យ៉ាងព្រឺព្រួញនេះជាការលើកឡើងរបស់សាមីខ្លួនផ្ទាល់។
ថ្មីៗនេះនៅក្នុងកម្មវិធីកម្សាន្ដក្នុងស្រុក Sunday Drive បានគាស់រម្លើងនូវការពិតអំពីរឿងផ្លូវងងឹត ខ្មោច ព្រាយជាដើម ដែលអ្នកចូលរួមក្នុងកម្មវិធីនេះធ្លាប់ជួបផ្ទាល់។ ក្នុងនោះកញ្ញា កុសុម៉ា ជាពិធីការនីកម្មវិធីនេះនាងក៏បានលើកឡើងថា កាលប៉ុន្មានឆ្នាំមុន នាងធ្លាប់ជួបរឿងបែបនេះដែរ គឺវាកើតលើនាងផ្ទាល់តែម្ដងដែលពេលនោះ ដូចមានអ្វីម្យ៉ាងប្រុងនាំនាងឲ្យទៅសម្លាប់ខ្លួន។
សុភក្រ្ត័ កុសុម៉ា រៀបរាប់ក្នុងកម្មវិធីថា នៅពេលដែលនាងមានអារម្មណ៍ឯកោ ព្រមទាំងនៅម្នាក់ឯងស្ងាត់ៗហើយ ស្របពេលនាងកំពុងមានបញ្ហាស្មុគស្មាញផង មិនដឹងម៉េច នាងចេះតែគិតចង់ទៅស្លាប់ ដូចជាចង់ជិះកង់ចូលឡាន និងព្យាយាមគ្រប់វិធីដើម្បីសម្លាប់ខ្លួន ប៉ុន្តែមានអ្នកជួយទាន់ទើបនាងមានសំណាងល្អឡើងវិញ។
យ៉ាងណាមិញក្រោយជួបហេតុការចម្លែកនេះហើយ នាងក៏បានឱ្យម្ដាយរបស់នាងស្រោចទឹក និងទៅ រំដោះគ្រោះឱ្យព្រះសង្ឃស្រោចទឹកទាន់ពេលវេលា ទើបមួយរយៈក្រោយមកនាងមានស្មារតីប្រសើរឡើងវិញ។
ទន្ទឹមនិងនេះ កុសុម៉ា បានបញ្ជាក់ថា នេះគឺជារឿងពិតកើតឡើងលើរូបនាងផ្ទាល់ ហើយនាងក៏ជឿលើរឿងអបិយជំនឿនេះដែរ យ៉ាងណាសម្រាប់បង្អូនដែលមិនធ្លាប់ជួប ឬមិនជឿសូមកុំប្រមាថឱ្យសោះលើរឿងផ្លូវងងឹតនេះ៕