• 2021-09-30 08:07:45
  • ព័ត៌មាន

ក្រៅពីអាជីពតារាសម្ដែង សន ពិសិដ្ឋ ក៏ជាអ្នកនិពន្ធលាក់មុខ ដែលប្រិយមិត្តមិនធ្លាប់ដឹង

  • 2021-09-30 08:07:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្តធ្លាប់តែបានទស្សនារឿងភាគល្បីៗជាច្រើនក្រោមស្នាដៃតារាសម្ដែងប្រុសសង្ហាលោក សន ពិសិដ្ឋ ប៉ុន្តែជឿជាក់ថាគ្រប់គ្នាមិនធ្លាប់ដឹងទេថាក្រៅពីមានអាជីពជាតារាសម្ដែងលោក ក៏ជាអ្នកនិពន្ធទំនុកច្រៀង និងបទភ្លេងម្នាក់ផងដែរ។

បន្ថែមពីលើទេពកោសល្យប៉ិនប្រសប់ផ្នែកសម្ដែង សន ពិសិដ្ឋ សម្ងំដុះខាត់សមត្ថភាពមួយផ្សេងទៀត ជាអ្នកនិពន្ធបទចម្រៀង ដែលអ្នកគាំទ្រមិនច្រើនទេបានដឹង។ ក្នុងបទសម្ភាសន៍រវាងក្រុមការងារ Sabay លោកបានប្រាប់ថា បច្ចុប្បន្ននេះបន្ទាប់ពីទំនេរពីការថតរឿង លោកកំពុងសម្ងំធ្វើបទចម្រៀងត្រៀមបញ្ចេញទស្សនីយភាពថ្មីនៅពេលឆាប់ៗនេះហើយលោកក៏ជាអ្នកច្រៀងផ្ទាល់ផងដែរ។

តារាសម្ដែង សន ពិសិដ្ឋ៖”បច្ចុប្បន្នក្រៅពីអាជីពជាតារាសម្ដែង ខ្ញុំក៏អាចធ្វើបទចម្រៀងដោយខ្លួនឯងផងដែរ ហើយរហូតមកដល់ពេលនេះខ្ញុំផលិតបាន១០បទហើយប៉ុន្តែវាមិនទាន់ចេញជាផ្លូវការនោះទេហើយខ្ញុំកំពុងរៀបចំឱ្យរួចរាល់ត្រៀមចេញឆាប់ៗនេះ”។

លោកបន្តថាបើទោះជាជោគជ័យលើអាជីពជាតារាសម្ដែងរួចហើយក្ដី ក៏តារាសម្ដែងរូបនេះមិនលែងដៃពោលនូវតែព្យាយាមពង្រឹងសមត្ថភាពបន្ថែមទាំងការសម្ដែង និពន្ធបទចម្រៀង ពិសេសជាងនេះទៅទៀតនោះគឺវឹកហាត់ថែរក្សាសុខភាពយកដងខ្លួនស្រស់សង្ហាសាច់ដុំកង់ៗឆក់បេះដូងមហាជន៕

អត្ថបទ៖ Pav SreyPich

មតិយោបល់