• 2021-10-01 02:01:00
  • ជីវិតតារា

ស្អាតៗខ្លាំងណាស់ ! ឈុត​ទៅ​វត្តប៉ុន្មានឈុត ធ្វើឲ្យ ហ្វាហ្វា មើលទៅស្អាតដូចរាជិនី

  • 2021-10-01 02:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្តែងរាងតូចចង្កេះមួយក្តាប់ កញ្ញា ហ្វាហ្វា បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៏លើរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង ដែលស្លៀកសំលៀកបំពាក់ទៅវត្ត ឃើញហើយមិនសរសើរមិនបាន។

ថ្មីៗនេះ ហ្វាហ្វា បានបង្ហោះរូបភាពក្នុងសម្លៀកបំពាក់ទៅវត្តនៅក្នុងគណនីហ្វេសប៊ុករបស់នាង ដោយបង្ហាញរូបថតជាច្រើនសន្លឹកក្នុងឈុតទៅវត្ត មើលហើយចង់មើលទៀត មើលមិនចង់ដាក់ភ្នែក ព្រោះសម្រស់របស់នាងពិតជាស្រស់ស្អាតខ្លាំងណាស់។

ក្នុងឈុតសំលៀកបំពាក់បែបប្រពៃណីបុរាណ ពិតជាសមឥតទាស់ ដោយនាងស្លៀកសំលៀកបំពាក់អាវប៉ាក់កបំពង់សដៃវែងរំលេចម៉ូតផ្កាយ៉ាងស្រស់ស្អាត ជាមួយសំពត់ហូលផាមួងវែងរំលេចទៅដោយផ្កាភ្ញីក្រឡាធំៗដូចជាពណ៌កាហ្វេ អមដោយសក់បួងឡើងលើ ក្នុងទឹកមុខញញឹមស្រស់បំព្រងទៀតនោះរិតតែធ្វើឲ្យ ហ្វាហ្វា មើលទៅកាន់តែដូចជាព្រះនាងយ៉ាងអីច្ចឹង ។

ទាំងសម្លៀកបំពាក់ ទាំងរាងរៅដៃជើងស្រឡូន គួរឲ្យស្រលាញ់របស់ ហ្វាហ្វា ពិតជាសាកសមជាមួយឈុតទៅវត្តនេះខ្លាំងណាស់ ជារួម ឈុត​ទៅ​វត្ត​ក៏​ស្អាត សម្រស់​អ្នក​ពាក់​ក៏​ស្អាត​ស៊ី​គ្នា​ដែរ។

អ្នកគាំទ្រ ហ្វាហ្វា ពេលបានឃើញនាងស្លៀកពាក់បែបនេះហើយ គ្រប់គ្នាលាន់មាត់សរសើរនាងខ្លាំងណាស់នូវពេលដែលនាងស្លៀកពាក់បែបនេះ មើលទៅថ្លៃថ្នូរ សមសួន សាកសមឥតទាស់តែម្តង៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់
អត្ថបទពេញនិយម