• 2021-10-01 04:37:10
  • ព័ត៌មាន

មុនការមកដល់របស់ I-LAND2 យ៉ាងណាដែរបើទៅមើលការសម្ដែងក្បាច់រាំពិសេសពី Linda បេក្ខនារីកម្ពុជា?

  • 2021-10-01 04:37:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​ពីដំណើរ​ចូលរួម​ប្រកួត​កម្មវិធី I-LAND2 របស់ Mnet សហការជាមួយនឹង HYBE ពិតជា​អង្រួន​ពិភពលោកខ្លាំង ប៉ុន្តែ​សម្រាប់ប្រជាជន​កម្ពុជាក៏រីករាយណាស់ដែរ ពេល​ដឹង​ថា​យុវតីដ៏មាន​សមត្ថភាពមួយរូបគឺ Linda បាន​ដាក់ពាក្យ​ចូលប្រកួត​កម្មវិធីនេះ​ដែរ។

នាង​ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ថា​មាន​ទេពកោសល្យមិនអន់នោះទេ ក្នុងការ​បញ្ចេញ​ក្បាច់រាំតាម​បែប​ K-Pop ហើយរាល់ការ​បង្ហាញ​ការសម្ដែង​កន្លងមក​របស់នាង ក៏ទទួល​បាន​តែ​ការ​ពេញចិត្ត។ ដូច្នេះ​ឱកាសពេល​នេះ​ប្រជាជនកម្ពុជាពិតជាគាំទ្រ​យ៉ាង​ពេញ​ទំហឹង​សម្រាប់ Linda ក្នុងការ​បញ្ចេញសមត្ថភាព​ឲ្យពិភពលោក​បាន​ឃើញ​ថា​ កូន​ខ្មែរ​ក៏អាច​ធ្វើបាន​ដែរ។

ក្លាហាន​ហ៊ាន​ឈានជើង​ចូល​ប្រកួត​បែប​នេះ ដូច្នេះ​យ៉ាងណា​ដែរ​បើយើងទៅ​មើល​ពីការ​សម្ដែង​កន្លងមក​របស់ Linda?

ចុចទិនេះដើម្បីទស្សនា ការសម្ដែងជាក្រុម

មតិយោបល់