• 2021-10-04 04:01:50
  • ព័ត៌មាន

រវាងតារា ២រូបរបស់កូរ៉េ Cha Eun Woo ពេញចិត្តខ្លាំង ដល់ថ្នាក់មិនអាច​ជ្រើសម្នាក់ចោលម្នាក់បាន

  • 2021-10-04 04:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុងបទសម្ភាសកាល​ពីមុនៗ Cha Eun Woo (ASTRO) បាន​លើក​យក​ឈ្មោះតារា​ស្រី​ដែល​លោក​ចង់​សម្ដែង​ជាមួយ។

ជុំទី ១ លោក​ត្រូវជ្រើសរវាង Hyeri (Girls’ Day) និង​ Suzy ហើយភ្លាមៗលោក​ឆ្លើយយ៉ាងលឿនដោយគ្មាន​ទាក់អ្វី​បន្តិច ថា​លោកជ្រើស​យក Suzy

ក្រោយមក​ទៀត គេ​ឲ្យជម្រើស បន្តគឺ Kim Yoo Jung និង Park Bo Young ហើយ​លោក​ក៏ជ្រើស​យក Park Bo Young

មិនទាន់​អស់ទេ ឈាន​ដល់​ជុំ​បន្ទាប់ គេ​ដាក់ឲ្យលោក​ជ្រើសទៀតថា រវាង​ Suzy និង Park Bo Young លោក​ជ្រើសអ្នកណា? មុន​ឆ្លើយ Eun Woo គិត​មួយសន្ទុះ ទើប​ផ្ដល់ចម្លើយ ថា​លោក​ជ្រើស​យក Suzy

ទោះជាយ៉ាង​ណា ភ្លាមៗមាន​អ្វី​ផ្សេង​ទៀតកើតឡើង នោះគឺអ្នកសម្ភាសលើកយក​ឈ្មោះ Shin Min Ah ថា​ជា​ Ideal Type របស់ Eun Woo។ ដូច្នេះ​សំណួរ​ចុងក្រោយ ថា​តើ Shin Min AhSuzy ដែល Eun Woo ជ្រើស?

តប​នឹង​សំណួរ​នេះ តារា​ប្រុស​កើតឆ្នាំ ១៩៩៧រូបនេះ​ និយាយ​ថា​ ខ្លួនពិតជា​ចង់​សហការសម្ដែងជាមួយនឹង​តារា​សម្ដែង​ស្រី​ទាំង ២​រូបនេះ​ពិតមែន។

«ដំបូង​ ខ្ញុំ​បាន​និយាយ​ថា​ខ្ញុំ​ចង់សាកសម្ដែង​រឿង​បុរាណបែប​មនោសញ្ចេតនា​ និង​រឿង​បែបស្នេហា​សិស្សសាលា។ ខ្ញុំ​តែង​សង្ឃឹម​ថា​ ខ្ញុំ​ចង់មាន​ឱកាសសម្ដែង​រឿងបុរាណជាមួយនឹងរៀមច្បង Shin Min Ah និង​រឿង​ស្នេហាសិស្សសាលាជាមួយនឹងរៀមច្បង Suzy​។ ខ្ញុំដូចជាមនុស្សទ្រង់លោភលន់បន្តិច»។ Eun Woo និយាយ។

ដូច្នេះសរុប​មក​វិញ រវាង​តារា​ស្រី​ទាំង ​រូបនេះ​ លោកមិនអាច​ជ្រើសអ្នកណា​មួយជា​កំពូលតារាលេខ ក្នុងចិត្តទេ ព្រោះ​លោកគោរពទាំង ២នាក់

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់