• 2021-10-07 05:26:49
  • ព័ត៌មាន

2AM ជុំគ្នាគ្រប់ជើង និងវិលវិញឆាប់ៗ ជាមួយនឹង​បទថ្មីផលិតដោយ Bang PD និង J.Y.Park

  • 2021-10-07 05:26:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមចម្រៀងយិនស៊ិន​ប្រចាំ K-Pop គឺ 2AM នឹង​វិល​ត្រឡប់​មកវិញជា​លើក​ដំបូង​ក្រោយ​ស្ងាត់ពីសិល្បៈរួមគ្នាជាក្រុម​រយៈពេល​ជាង ឆ្នាំ។

តាមព័ត៌មាន​ចុះផ្សាយ 2AM នឹង​វិល​មក​ ដោយ​បង្ហាញបទ​ថ្មី​ជា​ស្នាដៃផលិតរបស់ Bang Shi Hyuk ផ្ទាល់ និងសម្រេច​យក​វាជាបទធំសម្រាប់ Comeback រួមជាមួយនឹង​បទ​ចម្រៀងដែល​ទទួលបាន​ពី J.Y.Park ផង។ ជាមួយគ្នានោះ​ក៏មាន​ការ​ឲ្យដឹង​ដែរ​ថា សមាជិក​ទាំង ៤ក៏បាន​ថតបទ​ចម្រៀង​ចប់សព្វគ្រប់ហើយ។ ចំណែក​ពេល​ចេញ​ផ្សាយទំនង​នឹង​កើតឡើងនៅ​ខែក្រោយ។

យ៉ាងណា​មិញ​សម្រាប់ Bang PD កម្រធ្វើបទចម្រៀងឲ្យតារាៗណាស់ លើកលែង BTS ប៉ុន្តែពេល​នេះ​ជាពេល​សម្រាប់ 2AM ដូច្នេះ​ស្នាដៃចេញមក គ្រប់គ្នា​រំពឹង​ថា​នឹងពិសេស៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់