• 2021-10-08 04:08:28
  • ព័ត៌មាន

Player 199 របស់ «Squid Game» នឹងចូលរួមជា​ពិសេស​ក្នុងកម្មវិធី «I Live Alone» របស់ MBC

  • 2021-10-08 04:08:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង Anupam Tripathi តួ​សម្ដែង​របស់ «Squid Game» នឹង​ចូលរួម​កម្មវិធីកម្សាន្តរបស់កូរ៉េក្នុងពេល​ឆាប់នេះ។

នៅ​ថ្ងៃទី០៨ ខែតុលានេះ មាន​ប្រភពជិតស្និទ្ធមួយ​បាន​បង្ហើប​ថា​ «Anupam Tripathi ទើប​តែបានជួបពិភាក្សាជាមួយនឹង​ក្រុមផលិតករកម្មវិធី "I Live Alone” របស់ MBC​ ហើយពួកគេ​បាន​និយាយគ្នា​ពីការ​បង្ហាញ​ខ្លួនជា​ភ្ញៀវកិត្តិយសរបស់កម្មវិធី ផ្អែកលើថ្ងៃណាដែល ​Anupam អាចចំណាយពេល​ចូលរួមបាន»

Anupam Tripathi ពេលនេះ​កំពុង​ប្រមូល​បាន​ការចូលចិត្តពី​សំណាក់​អ្នក​តាមដានរឿងកូរ៉េនៅទូទាំ​ងពិភពលោក ក្រោយ​ពេល​លោក​បង្ហាញ​មុខ​ក្នុងរឿងភាគ​របស់ Netflix គឺ "Squid game”។ អ្វី​ដែល​សំខាន់​ តារា​ K-Drama ជនជាតិឥណ្ឌារូបនេះ​ ក៏ជា​និស្សិតដែល​បាន​សិក្សាជ្រៅជ្រះ និង​ទទួល​បាន​សញ្ញាបត្រផ្នែក​សម្ដែង​ពី​សាកលវិទ្យាល័យ Korean National University of Arts ទៀតផង៕

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់