• 2021-10-10 03:39:14
  • ព័ត៌មាន

YG ចេញមុខច្រានចោលទាំងស្រុងនូវព័ត៌មានថា Jisoo និង Son Heung Min លួចស្រឡាញ់គ្នា

  • 2021-10-10 03:39:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះព័ត៌មាន​ចចាមអារ៉ាម​ស្នេហារវាង Jisoo (BLACKPINK) និងកីឡាករបាល់ទាត់ Son Heung Min ចាប់​ផ្ដើម​ត្រូវ​បាន​គេ​ចែក​ចាយ​ពេញបណ្ដាញ​សង្គម បន្ទាប់​ពី​មាន​គេ​ប្រទះ​ឃើញ​អ្នកទាំង ២​ចេញ​ពី​ប្រទេស​បារាំងដូចគ្នា ស្របពេល​តែមួយ បូករួម​នឹង​តម្រុយ​ផ្សេងៗទៀត។

ដោយសារដំណឹង​នេះ​កាន់តែ​សុសសាយខ្លាំង​ពេក ទើប​ពេល​នេះក្រុមហ៊ុន YG ចេញ​មុខបកស្រាយ ដើម្បី​បញ្ចប់​អ្វី​ដែល​លេចឮទាំងប៉ុន្មាន។

«យើងសូម​បញ្ជាក់ថា​ព័ត៌មាន​ទាក់ទងស្នេហាជាប់ពាក់ព័ន្ធនឹង Jisoo (BLACKPINK) គឺមិនមែន​ជាការពិតឡើយ។ យើងពិតជា​បាន​ជ្រាប​នូវ​អ្វី​ដែល​បាន​ចុះផ្សាយជុំវិញ​បញ្ហានេះ។ ដោយសារ​វា​ត្រូវ​បានចែកចាយព្រោងព្រាតពេក ជាពិសេស​ក្នុង​ចំណោម​អ្នកគាំទ្រអន្តរជាតិផងនោះ ដូច្នេះ​យើងគិតថាគួរ​តែចេញ​សេចក្ដីថ្លែងការណ៍ឲ្យបាន​ច្បាស់មួយ។ សូម​បញ្ឈប់នូវការផ្សាយអ្វីដែល​គ្មាន​មូលហេតុច្បាស់លាស់ពីដំណឹងចចាមអារ៉ាមនេះតទៀត»។

គួរដឹង​ដែរថា​ Jisoo បាន​ចូលរួម​កម្មវិធី Paris Fashion Week ក្នុងនាម​ជា​ទូតសុឆន្ទៈរបស់​ Dior ស្របពេល Son Heung Min វិញ​បាន​បន្តអាជីពនៅ Premier League ជាមួយនឹង​ក្លឹប Tottenham Hotspur FC (The Spurs) ហើយចំ​ពេល​កាលវិភាគ​ការងារ​របស់ពួកគេ​ដូចគ្នា​ ទើប​បង្កជាការសង្ស័យ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់