• 2021-10-11 02:41:28
  • ព័ត៌មាន

តួសម្ដែង​របស់ «Squid Game» ទម្លាយពីឈុតវេទនាជាងគេក្នុងរឿង

  • 2021-10-11 02:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលតួសម្ដែង​ទាំងអស់និយាយពីផលពិបាក​ក្នុងការ​ថត​រឿង «Squid Game» តារាសម្ដែង Heo Sung Tae, Kim Joo Ryoung និង Lee You Mi ក៏បាន​លើក​ឡើង​ពី​ប្លង់មួយដែលពួកគេ​លាន់មាត់ថា​ពិបាក​ខ្លាំង​ជាងគេ។

ស្ថិតក្នុងបទសម្ភាសជាមួយនឹង​ The Swoon លើ​ YouTube តួ​ក្នុងរឿង​ដ៏ល្បី​មួយ​នេះ​បាន​បង្ហើប​ពី​ការពិត​នៃ​ភាព​លំបាកក្នុង​ការ​ថតរឿង​នេះ។ អ្នកមើលអាច​នឹង​​គិតថា​ប្លង់​ពិបាក​ខ្លាំង​ពី​ ឈុត​ស្លាប់ ឬ​ឈុត​កម្សត់​ផ្សេងៗ ប៉ុន្តែ​តាមពិតមិនមែន​ទេ។

Kim Joo Ryoung (Player 212), Heo Sung Tae (Player 101) និង Lee YouMi (Player 240) បាន​ឆ្លើយ​ថា​ ឈុត​ដែល​ពិបាកខ្លាំងបំផុតនោះគឺ ឈុត​ទាញ​ព្រ័ត្រ។

បើ​តាម​សម្ដី​ Lee You Mi និយាយថា​ ត្រង់ឈុតនេះ​ ពួកនាង​ប្រឹង​ទាញ​ខ្សែព្រ័ត្រ​នោះ​ដោយ​ប្រើកម្លាំង​ផ្ទាល់ពិតៗ។ ក្នុងរឿង ពួកគេ​ត្រូវ​ទាញក្រុមប្រកួតម្ខាង​ទៀត ប៉ុន្តែ​ធាតុពិតវាកាន់តែ​ពិបាក​ ដោយសារពួកនាង​ត្រូវ​ទាញ​ម៉ាស៊ីនជំនួសវិញ​។ You Mi ថា៖ «បើទោះ​បី​យើង​ប្រឹង​ទាញ​យ៉ាងណា ក៏មិនអាច​ឈ្នះបានដែរ (មិនឈ្នះកម្លាំង​ម៉ាស៊ីន)»

Heo Sung Tae វិញ​ក៏ឯកភាពនឹង​ការលើកឡើង​ដែរ ដោយលោកបាននិយាយថា​ «ខ្ញុំពិតជាប្រឹងឡើង​អស់ពីពោះ»។ ម្យ៉ាង​ដោយសារ​មុនថត លោកត្រូវ​ប្រឹងឲ្យឡើងគីឡូ ឲ្យស៊ីនឹង​រាងតួផង ទើប​ប្រែ​ជា​ផល​ពិបាកពេល​ថត​ឈុត​ពិបាកៗមួយចំនួន ហើយលោកចង់បោះបង់ចោល​ប៉ុន្មាន​ដង​ទៅហើយ។

ចំណែក​ Kim Joo Ryoung វិញ​និយាយថា «ខ្ញុំ​ឡើង​ហត់ចង់ស្លាប់ទៅហើយ» ប៉ុន្តែ​យ៉ាង​ណា​ក៏ជា​រឿង​សប្បាយ​មួយដែរ៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់
អត្ថបទពេញនិយម