• 2021-10-12 02:04:30
  • ព័ត៌មាន

បីថ្ងៃទៀតប៉ុណ្ណោះ! មហោស្រពចាប៉ីដងវែង នឹងចូលមកអង្រួនបេះដូងកូនខ្មែរស្រឡាញវប្បធម៌ជាតិ

  • 2021-10-12 02:04:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងគោលបំណងថែរក្សា ការពារ និងលើកស្ទួយសិល្បៈចាប៉ីដងវែង ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពចាម៉ីដងវែងទូទាំងប្រទេសឆ្នាំ២០២១ ក្រោមប្រធានបទ “យុវជន ដើម្បីវប្បធម៌ជាតិ” រយៈពេលបីថ្ងៃជាប់គ្នា ពោលគឺចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីល្ងាចមិញឲ្យដឹងថា ក្រសួងមានកិត្ដិយស សូមជម្រាបជូនដំណឹងដល់សិល្បករ-សិល្បការិនី ចាប៉ីដងវែង និងសាធារណៈជនឲ្យបានជ្រាបថា ក្រសួងនឹងប្រារព្ធកម្មវិធីនេះឡើងដោយចាក់ផ្សាយបន្ដផ្ទាល់តាមរយៈផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួង។

នៅក្នុងសេចក្ដីជូនដំណឹងជាវីដេអូខ្លីដដែលនេះ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ធា កិច្ចការពារបេតិកភណ្ឌវប្បធម៌ គឺជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗរូប។ បន្ទាប់ពីផ្សព្វផ្សាយពីដំណឹងដ៏អស្ចារ្យនេះ មានសាធារណៈជន បង្ហាញនូវទឹកចិត្ដត្រេកអរ និងគាំទ្រ ដោយពួកគេលើកឡើងថា “ចូលរួមគាំទ្រ និងកោតសរសើរចំពោះការស្រឡាញ់ ការសិក្សា សិល្បៈបុរាណខ្មែរយើង ដើម្បីនិរន្ដរភាព អមតៈ”៕

ជិន សុភ័ក្ដ្រ

មតិយោបល់
អត្ថបទពេញនិយម