• 2021-10-12 02:01:46
  • ព័ត៌មាន

Junho និង Kim Sohyun នឹងបង្ហាញមុខជាតួឯកប្រុសស្រីក្នុង MV ថ្មីរបស់ 2AM

  • 2021-10-12 02:01:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើយោងតមា​សេចក្ដី​ចេញ​ផ្សាយ​ព័ត៌មាន​កូរ៉េ​បាន​ឲ្យ​ដឹង​ថា​ Junho (2PM) និង Kim So Hyun នឹង​បង្ហាញ​មុខរួមគ្នា​ជា​តួ​ឯក​ប្រុសស្រី​ក្នុង​បទ​ចម្រៀង​ថ្មី​របស់ 2AM

នៅព្រឹកនេះ​ 2AM បាន​ប្រកាស​ពីអាល់ប៊ុម​ថ្មី​ដែល​មាន​សមាជិកទាំងអស់ ក្រោយ​អវត្តមានជុំគ្នារយៈពេល​ជាង ឆ្នាំ។ អាល់ប៊ុម​នោះ​មាន​ចំណងជើង​ថា​ «Ballad 21 F/W»។ ដោយឡែក​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភពជិតស្និទ្ធ​ បទ​ថ្មី​ដែល​ត្រូវចេញ​នោះ​ មាន​មួយជា​ស្នាដៃ​ផលិតដោយ​ J.Y. Park និង មួយ​ទៀត​ជា​ស្នាដៃ​របស់ Hitman Bang

ពេល​នេះ​ក៏មាន​ដំណឹង​ល្អ​ផ្សេងទៀតពីក្រុម ដោយ​តួ​សម្ដែង​ក្នុង​បទ​ថ្មី​គឺជា​ Junho (2PM) និង Kim So Hyun។ សម្រាប់វីដេអូបទ​ចម្រៀង​ក៏នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ស្របពេលជាមួយនឹង​អាល់ប៊ុម «Ballad 21 F/W»**៕​

ប្រភព៖ Allkpop ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់