• 2021-10-12 03:10:11
  • ព័ត៌មាន

តាមសម្ដីអ្នកនិពន្ធ តួម្នាក់របស់ «Squid Game» ចេញពីគំរូដូណាល់ត្រាំ

  • 2021-10-12 03:10:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិតក្នុង​បទសម្ភាស អ្នកនិពន្ធរឿង «Squid Game» លោក Hwang Dong Hyuk បាន​បង្ហើប​ការពិត​ជា​ច្រើន​ ចេញពីការនិពន្ធ​រឿងរយៈពេល​ជាង ១ទសវត្សនេះ ដោយក្នុងនោះ​រួមមាន​ទាំងទម្លាយរឿងរបស់​តួ​ម្នាក់​ដែល​មាន​ចរិតស្រដៀងនឹង​អតីតប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump

ថ្លែង​ប្រាប់​ IndieWire លោក Hwang បាន​និយាយថាខ្សែជីវិត​មួយចំនួន​ដែល​ដាក់បញ្ចូល​ក្នុងរឿង​គឺមាន​មែន​ក្នុង​សង្គម​រស់នៅ​បច្ចុប្បន្ននេះ ហើយក៏មាន​រឿងពិតរបស់លោកខ្លះៗដែរ។

Hwang Dong Hyuk

ជាឧទាហរណ៍កាល​ពីពេល​ដែល ក្រុមហ៊ុនធនាគារវិនិយោគ Lehman Brothers ជួបវិបត្តិ​ក្ស័យធន ក្នុង​សហរដ្ឋអាមេរិក វា​បាន​ផ្ដល់នូវហានិភ័យ​ពាសពេញ​ពិភពលោកកាល​ពីឆ្នាំ ២០០៨។ វា​ក៏បាន​ជះ​ផលអវិជ្ជមាន​ដល់​វិស័យ​សេដ្ឋកិច្ចប្រទេស​កូរ៉េខាងត្បូង​ដែរ។ លោក Hwang ថា៖ «សេដ្ឋកិច្ចកូរ៉េត្រូវ​ធ្លាក់​ក្នុង​សភាព​យ៉ាប់យ៉ឺន ហើយខ្ញុំ​ក៏​ជួប​វិបត្តិសេដ្ឋកិច្ចធ្ងន់ដែរ»។ ពេល​ជួប​រឿងនេះ​ គ្រប់គ្នា​ត្រូវព្យាយាម​ងើប​ឈរ​ស្ដារជីវិត​ខ្លួន​ឯង​ឡើងវិញ ធ្វើយ៉ាង​ណា​ឲ្យមាន​លុយ​កាក់ចាយសមរម្យ។

ដោយឡែកនៅមាន​រឿងមួយ​ដែល​អ្នកនិពន្ធ​រឿង​ល្បី​រូបនេះចង់បង្ហាញនោះ​ គឺ​តួម្នាក់ដែល​បំផុសគំនិតឲ្យលោកបង្កើតរឿង «Squid Game» នោះក៏ចេញពី Donald Trump ដែរ។

អ្នកនិពន្ធថា​ ពេល​ Donald ឡើង​កាន់​តំណែង​ «វាប្រៀបដូចជាលោកកំពុងដំណើរការហ្គេមអ៊ីចឹង មិនមែន​គ្រប់គ្រងប្រទេស​ទេ ហើយធ្វើឲ្យគ្រប់គ្នាភ័យខ្លាច​»។ ក្នុង​ន័យ​របស់អ្នកនិពន្ធចង់​បញ្ជាក់ថា «ខ្ញុំគិតថា​ គាត់មាន​ចរិតលក្ខណៈស្រដៀង​នឹង​ភ្ញៀវ VIP ក្នុងរឿង Squid Game អ៊ីចឹង»៕​

ប្រភព៖ Koreaboo

មតិយោបល់